អ្នកលក់ចេកបានដៃ!!
តំាងពីមានរឿងសោកនាដកម្មនៅលើស្ពានកោះពេជ្យមក ចេះតែមានរឿងប្លែកៗជាហូរហែរ ដែលកើតចេញពីជនឆ្លៀតឪកាសមួយចំនួន និងជនអនាមិកមួយចំនួន ដែលបង្កើតអោយមានជាពាក្យចចាមអារ៉ាមទាក់ទងនឹងការក្រឡាប់រថយន្តក្រុងអីជាដើម ។ មិនត្រឹមតែប៉ុណ្ណឹងចាប់តំាងពីល្ងាចម្សិលមិញ តម្លៃចេកឃើញថាមានការកើនឡើងដែលមិននឹកស្មានដល់ ដោយមួយស្និតថ្លៃពី ៤០០០០រៀល ដល់ ១០០០០០រៀល មកទល់ពេលនេះ ។ តើអាជ្ញាធរដែនដីមិនបានដឹងពីបញ្ហានេះទេ រឺយ៉ាងណា? ហើយនៅតែបន្តអោយពួកឈ្មួញខិលខូចទំាងនោះធ្វើដូច្នេះទៀត? តើគ្មានវិធានការទបស្កាត់បន្តិចសោះ រឺយ៉ាងម៉េច?
តំាងនាមជាកូនខ្មែរមួយរូបខ្ញុំមានការឈឺចាប់ណាស់ នៅពេលដែលឃើញខ្មែរជញ្ជក់ឈាមខ្មែរគ្នាឯង ។
តើមានកម្មវិធីអ្វីស្រដៀងនិងAdobe រឺក៏Adobe ម៉ងដែលអាចSupport ជាមួយUbuntu រឺ Linuxបាន?
ខ្ញុំព្យាយាមរករយះពេលមួយខែហើយ នៅតែគ្មានលិទ្ធផលសោះដល់ចឹងទាល់តំរិះហើយ មានតែសួរបងប្អូនវើដប្រេសទេ ប្រហែលជាអាចជួយបាន ។
គោលបំនងរបស់ខ្ញុំគឺចង់ប្រើAdobe Flash & Adobe Flex ក្នុងUbuntu ប៉ុន្តែវាអត់Supportសោះ ខ្ញុំសង្ឃឹមថាប្រហែលជាមានកម្មវិធីដែលស្រដៀងនិង Adobe Flash & Adobe Flexសំរាប់Ubuntu ។
ដូចនេះបើបងប្អូនណាដឹងសូមជួយប្រាប់ផង ។
សូមអរគុណទុកជាមុន!
លក្ខណ៍របស់បុរសស្ត្រីខ្មែរ
តាមតម្រាបុរាណបានសរសេរថា បុរសដែលប្រកបដោយលក្ខណៈ២៦ប្រការ ហៅថាបុរសគ្រប់លក្ខណ៍គឺ៖
១-ឧស្សាហ៍ខ្នះខ្នែងធ្វើការងារ រៀនសូត្រមិនប្រកាន់ខ្លួន
២-មិនចេះលួចប្លន់កេងកិបឆរបោក
៣-មិនឈ្លានពានចំពោះកូនប្រពន្ធអ្នកដទៃ
៤-មិនរំភើបញាប់ញ័រភ័យផ្តេសផ្តាស
៥-មិននិយាយកុហកភូតភរឱ្យលើសពីការពិត
៦-មិននិយាយត្រាប់ឱ្យគេអៀនខ្មាស
៧-បានឮដំណឹងអ្វីហើយ វិនិច្ឆ័យសិនទើបជឿជាក្រោយ
៨-ធ្វើការងារមិនរួសរាន់ពេក
៩-មិនចេះនិយាយបំផ្លើសសើចលេង
១០-ចេះទទួលភ្ញៀវពន្លឺមិនរើសមុខ
១១-មានថ្នាំកែរោគបម្រុងមិនខ្វះក្នុងពេលត្រូវការ
១២-មិនប្រាប់ការណ៍សម្ងាត់ដល់អ្នកដទៃ
១៣-មិនផ្ញើរបស់ទុកនឹងបុគ្គលមិនគួរផ្ញើ
១៤-មានចិត្តអត់ធន់តស៊ូមិនរួញរាចំពោះកិច្ចការ
១៥-មានស្វាមីភក្តិចំពោះចៅហ្វាយ
១៦-មិនចេះឡិកឡក់ចំពោះស្រីក្រមុំ
១៧-ស្គាល់ចំណេញស្គាល់ខាត
១៨-រកប្រដាប់តុបតែងខ្លួនឱ្យភរិយាបុត្រធិតានិងខ្លួនឯង
១៩-មិនទិញជឿនូវរបស់ប្រើប្រាស់គ្រប់យ៉ាង
២០-ដឹងគុណតបគុណ សរសើរគុណនៃអ្នកមានគុណ
២១-គោរពតាមឱវាទមាតា បិតា ញាតិមិត្ត និងអ្នកប្រាជ្ញ
២២-ចេះអត់ទ្រាំស្តាប់នូវពាក្យដែលស្តីបន្ទោសប្រដៅ
២៣-មានកាយវាចាសមរម្យមិនឆ្គង
២៤-ឱ្យដំណឹងមនុស្សក្នុងផ្ទះហើយសឹមចេញទៅ
២៥-ចេះវាយប្រដៅកូនដោយរំពាត់យ៉ាងតូច
២៦-ខឹងឆាប់បាត់ មិនចងកំហឹងទុក
ស្ត្រីដែលប្រកបលក្ខណៈ៣១ប្រការ ហៅថាស្ត្រីគ្រប់លក្ខណ៍គឺ៖
១-មិនចេះអេចអូចនិយាយដើមគេ
២-ចេះគួរសមទទួលមាតា បិតា និងស្វាមី
៣-ដឹងគុណ តបគុណមាតា បិតា ញាតិសណ្តានទាំងពីរខាង
៤-មិនចេះដេកថ្ងៃ
៥-មិនវង្វេងភ្លេចមុខភ្លេចក្រោយ
៦-ចេះថែទាំរបស់ទ្រព្យ
៧-មិនផិតក្បត់ស្វាមី
៨-មិនចេះប្រច័ណ្ឌស្វាមី
៩-គ្មានកលមាយា
១០-មិនរំសាយសក់ឱ្យគេឃើញ
១១-មានចិត្តអត់ធន់ធ្ងន់ធ្ងរ
១២-មានជើងស្រាលមិនទន្ទ្រាំក្ឌុងក្ឌាំង
១៣-មិនឈរ ឬអង្គុយសម្ញែងកាយឱ្យគេឃើញ
១៤-មិនដើរញ៉ឹកញ៉ក់កាច់រាង
១៥-ចេះសង្រួមភ្នែក មិនក្រឡេករលឹមរលាម
១៦-មានដំណើរល្អ មិនគ្រលែងកាយ ជំទយគូទ
១៧-មិនបង់បោយញាក់ស្មា គ្រលែងដើមដៃ
១៨-មានសំឡេងតិចច្បាស់លាស់
១៩-មិនចេះឡេះឡោះលេងសើច
២០-មិននិយាយផ្តោះផ្តងចំពោះបុរស
២១-មិនទម្រន់ធ្វើការណា ធ្វើទាល់តែហើយការនោះ
២២-ទៅណាឆាប់ត្រឡប់មកវិញ
២៣-ចេះទុកដាក់អីវ៉ាន់ក្នុងពេលគួរទុក
២៤-ចេះរៀបចំផ្ទះសម្បែង
២៥-ចេះតុបតែងគ្រឿងឧបភោគ-បរិភោគ
២៦-ខ្លាចចិត្តស្វាមី មាតា បិតា ហើយគោរពតាមឱវាទ
២៧-បរិភោគចំណីអាហារក្រោយមាតា បិតា និងស្វាមី
២៨-ឈប់បរិភោគមុនមាតា បិតា និងស្វាមី
២៩-ដេកលក់ក្រោយស្វាមី
៣០-ភ្ញាក់មុនស្វាមី
៣១-មានមេត្តាករុណាចេះធ្វើបុណ្យទាន
លក្ខណៈបុរស-ស្ត្រីគ្រប់លក្ខណ៍តាមតម្រាបុរាណដូចបានជម្រាបជូន ខាងលើនេះ បើតាមសម័យបច្ចុប្បន្នឃើញថា មានលក្ខណៈខ្លះហួសសម័យទៅហើយ ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ បើបុរស-ស្ត្រីណាប្រកបដោយលក្ខណៈដូច បានបរិយាយជាគោលៗមកនេះ បុរស-ស្ត្រីនោះ គួររាប់ថាជាមនុស្សគ្រប់លក្ខណ៍ដោយបរិបូណ៌៕






វិចារថ្មីៗ