បណ្ណសារ

បណ្ណសារ សំរាប់ ខែកក្កដា, 2009

គំនូរមិត្តខ្ញុំ

ខែកក្កដា 31, 2009 មតិ 25

គំនូរនេះគូរដោយមិត្តខ្ញុំ គឺ លោក ហ៊ឺ វិសាល​ គាត់មានចំន​ង់ចំនូលចិត្តខាងគំនូរណាស់ ។

Love

Love Forever

ចំណាត់ក្រុម ៖ជីវិតពិត

Funny design from my friend

ខែកក្កដា 27, 2009 មតិ 26

Funny design from my friend

I don know why I and my friends become a Rock Band 2009? :lol:

Funny design from my friend
He is so funny. :lol: :lol: :lol:

ចំណាត់ក្រុម ៖ការកំសាន្ត

រឿង ជីវិតនារីអភព័្វ (១)

ខែកក្កដា 25, 2009 មតិ 6

ខ្ញុំនៅចំាបានថាកាលខ្ញុំរៀននៅបឋមសិក្សា ខ្ញុំជាក្មេងម្នាក់ពុំសូវមានមិត្តភ័ក្រ្តប៉ុនមាណទេ ព្រោះខ្ញុំមិនចូលចិត្តនិយាយជាមួយអ្នកដទៃ ជាងគ្រួសារនិងបងប្អូន ហើយក៏មិនចាប់អារម្មណ៏អ្វីដែលនៅជុំវិញខ្លួនខ្ញុំដែរ ។ ម្យ៉ាងវិញទៀងខ្ញុំជាសិស្សតូចជាងគេ​ និងក្មេងជាងគេនៅក្នុងថ្នាក់ ដូច្នេះខ្ញុំពិបាកក្នុងការលេងជាមួយពួកគេណាស់ ព្រោះពួកគេធំៗជាងខ្ញុំ :(
ខ្ញុំនៅចំាបានថាកាលណោះខ្ញុំរៀនថ្នាក់ទី៥ លោកគ្រូកំពុងតែពន្យល់មេរៀន ស្រាប់តែមានលោកគ្រូមកពីទីចាត់ការសាលាមកដល់ :
លោកគ្រូមកពីទីចាត់ : អត់ទោសលោកគ្រូខ្ញុំសុំពេលបន្តិច ។
លោកគ្រូ : បាទ បាទ មានការអ្វីដែលលោកគ្រូ ។
លោកគ្រូមកពីទីចាត់ : បាទ! គឺមានសិស្សថ្មីម្នាក់ដែលទើប និងមកសុំចូលរៀនដូច្នេះខ្ញុំសុំផ្ញើរគេអោយរៀនជាមួយលោកគ្រូផង ។
លោកគ្រូ : បាទ! មិនអីទេលោកគ្រូអោយគេចូលមក ។ មើលពួកយើងមានសល់កន្លែងទេ អោយមិត្តថ្មីអង្គុយផង!!
ពេលនោះសំលឹងគ្នាទៅវិញទៅមក ចំនែកខ្ញុំខំអើតមើលមិត្តថ្មីដែលទើបមកដល់ នាងឈរនៅជិតលោកគ្រូទីចាត់ហើយក្នុងទឹកមុខញញឹមស្រស់ស្រាយមកកាន់មិត្តភ័ក្រ្តនៅក្នុងថ្នាក់ ខ្ញុំមើលទៅនាង គឺពិតជាក្លាហាននិងរួសរាយណាស់ ។ ពេលនោះស្រាប់តែ :
មិត្តរួមថ្នាក់ទាំងអស់ : លោកគ្រូតុធារ៉ា និងមុន្នីសល់កន្លែង ។
ខ្ញុំ និងមុន្នី : អេ! តុពួកខ្ញុំអង្គុយដល់ទៅ៥នាក់ទៅហើយបើថែមម្នាក់ទៀត ដល់ទៅ៦នាក់ ចឹងតើពួកខ្ញុំសរសេរអក្សរយ៉ាងម៉េចទៅ?​ (មិនមែនពួកខ្ញុំចិត្តអាក្រក់ទេគឺ ពួកបងៗនឹងធ្វើបាបតែពួកខ្ញុំតូចៗ)
មិត្តរួមថ្នាក់ទាំងអស់ : ពួកអែងតូចៗចឹង អង្គុយសល់កន្លែងចំនែកពួកយើងធំៗគ្មានសល់កន្លែងទេ ។
លោកគ្រូ : អើ! បើចឹងធារ៉ា ហើយនឹងមុន្នីខិតៗតិចទៅអោយគ្នាចូលអង្គុយតិចទៅ នឹងអាងតមេរៀនទៀត ៕
ពេលនោះសិស្សថ្មីក៏ដើរសំដៅមករកពួកខ្ញុំ ហើយមុន្នីដូចជាខឹងហើយក៏និយាយមកកាន់ខ្ញុំថា
មុន្នី : កន្លែងកំពុងតែចង្អៀតផងមកថែមទៀត ស្អប់ពួកនឹងណាស់ចូលចិត្តតែធ្វើបាបពួកយើង ។ ខ្ញុំមិនដឹងទេខ្ញុំមិនអោយគេអង្គុយជិតខ្ញុំទេ ។
ពេលនោះមុន្នីក៏ខ័ណ្ឌកន្លែងអង្គុយ​ ហើយសិស្សថ្មីក៏ដើរសំដៅមករកពួកខ្ញុំ
រួចនាងនិយាយមកកាន់ពួកខ្ញុំដោយសំដីទន់ភ្លន់ និងស្នាមញញឹមថា
សិស្សថ្មី : តើខ្ញុំត្រូវអង្គុយត្រង់ណា?
ពេលនោះខ្ញុំក៏អោយគេចូលអង្គុយខាងក្នុងជិតមុន្នី ព្រោះខ្ញុំហើយនឹងមុន្នីកំពុងតែខឹងគ្នា ពេលនោះស្រាប់តែ
សិស្សថ្មី : ខ្ញុំសុំអង្គុយខាងគៀន ព្រោះខ្ញុំសរសេរដៃឆ្វេងកុំអោយទើសដៃអ្នកទាំងអស់គ្នា ៕
ខ្ញុំខំតែអោយនាងអង្គុយកណ្តាលពួកខ្ញុំ ព្រោះខ្ញុំមិនចង់ប៉ះមុន្នីផងឥឡូវអាដែល។ ខ្ញុំក៏យល់ព្រម ។
ពេលនោះពួកខ្ញុំ ហើយនឹងសិស្សថ្មីសំនេះសំនាលគ្នា
មុន្នី : ឯងឈ្មោះអី?
សិស្សថ្មី : ខ្ញុំឈ្មោះ បូទី
បូទី : ចុះឯងពីរនាក់?
មុន្នី : ខ្ញុំឈ្មោះ មុន្នី
ធារ៉ា : ខ្ញុំឈ្មោះ ធារ៉ា (ខ្ញុំឆ្លើយទំាងអៀន ព្រោះខ្ញុំមិនចូលចិត្តអោយគេសួរឈ្មោះខ្ញុំទេ) ។
ពេលនោះខ្ញុំក៏សួរទៅបូទីថា ចុះឯងផ្ទេរមកពីសាលាណាដែល?
បូទី : មុនខ្ញុំរៀននៅខេត្តទេ ឥឡូវខ្ញុំទើបតែប្តូរមកនៅអំពេញនឹងដែរ ។
ធារ៉ា និងមុន្នី : អូហ៏! ចឹងទេ ។
ធារ៉ា : ចុះប៉ាម៉ាក់ឯង គាត់មករស់នៅជុំគ្នាមែនទេ?
បូទី : នៅជាមួយគ្នា ។
ពួកយើងមើលទៅដូចជាស៊ីចង្វាក់គ្នាណាស់ ហើយយើងក៏បានសំនេះសំនាលច្រើនណាស់ បន្ទាប់មកបូទីក៏ប្រាប់ខ្ញុំថា
បូទី : ខ្ញុំនឹងប្រាប់ម៉ាក់ខ្ញុំអោយប្តូរថ្នាក់រៀនហើយ
ធារ៉ា : អាហ្ហ! ម៉េចចឹង?
បូទី : ព្រោះកន្លែងចង្អៀតណាស់ហើយ ខ្ញុំឃើញឯងដូចជាពិបាកសរសេរណាស់ ។
ខ្ញុំដូចជាមានអារម្មណ៏សោកស្តាយ ព្រោះខ្ញុំមិនសូវមានមិត្តភ័ក្ត្រប៉ុនមាណទេ ហើយម្យ៉ាងទៀតកំរនឹងស៊ីចង្វាក់ជាមួយអ្នកណាណាស់ ។ ពេលនោះសំលេងជួងក៏បានលឺឡើង បញ្ជាក់ប្រាប់ថានេះជាពេលសំរាកពីការសិក្សារ ហើយយើងក៏បានបែកគ្នាទៅផ្ទះរៀងៗខ្លួន ។
បូទីបានរៀនជាមួយខ្ញុំបានពីរ បីថ្ងៃ​ ខ្ញុំក៏លែងបានឃើញនាងទៀតពេលនោះខ្ញុំនឹកឃើញពីពាក្យរបស់នាងថ្ងៃមុនដែលបានប្រាប់ខ្ញុំថា នាង​និងប្តូរថ្នាក់ ។
ចាប់តាំងពីពេលនោះមក យើងក៏មិន​បានទំនាក់ទំនងគ្នាទៀតទេ ៕
លុះដល់ចប់បឋមសិក្សា ខ្ញុំក៏ត្រូវចូលរៀននៅវិទ្យាល័យ អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺ បូទីរៀននៅវិទ្យាល័យជាមួយខ្ញុំដែរ ប៉ុន្តែយើងមិនបានរៀនថ្នាក់ និងវេនជាមួយគ្នាទេ ។
ពេលខ្លះខ្ញុំជួបគេតាមផ្លូវពេលទៅសាលា និងត្រលប់ពីសាលាវិញ ព្រោះផ្ទះរបស់គេជិតផ្ទះខ្ញុំដែរ ។ រហូតដល់ថ្នាក់ទី៩ បូទីនឹងខ្ញុំរៀនថ្នាក់ជាប់គ្នា ហើយគ្រូមុខវិជ្ជានិមួយៗដូចគ្នាទៀត ដូច្នេះពេលរៀនគួរយើងរៀនជាមួយគ្នា ទើបធ្វើអោយយើងកាន់តែស្និទ្ធស្នាលខ្លាំងឡើង ។
ពេលម៉ោងចេញលេងម្តងៗ ខ្ញុំតែងតែទៅថ្នាក់បូទីដើម្បីនិយាយគ្នាលេងពីនេះពីនោះ និងពិភាក្សាពីមេរៀនដែរ ប៉ុន្តែមិត្តរួមថ្នាក់របស់បូទីប្រាប់ខ្ញុំថាបូទីតែងតែមករៀនយឺតរហូត​ ។ អ្នកគ្រូបន្ទុកថ្នាក់ខឹងនឹងបូទី ហើយតែងតែស្តីបន្ទោសអោយនាងរហូត គាត់ដូចជាមិនស្តាប់ហេតុផល របស់បូទីទាល់តែសោះ ។
គាត់ថាគ្រប់យ៉ាងសុទ្ធតែជាពាក្យដោះសារតែប៉ុណ្ណោះ ប៉ុន្តែខ្ញុំយល់ថាបូទីនាងមិនមែន ជាមនុស្សដូចដែលអ្នកគ្រូគិតនោះទេ ព្រោះនាងឧស្សាហ៏ និងព្យាយាមរៀនសូត្រណាស់ ថ្វីត្បិតនាងមករៀនយឺត
ប៉ុន្តែនាងមិនដែលឈប់ទេ តែខ្ញុំដូចជាមានមន្ទិលក្នុងចិត្ត ហើយក៏បារម្ភពីមិត្តដែរ ។
ថ្ងៃមួយខ្ញុំក៏សួរនាងថា ហេតុអ្វីក៏ឯងមកយឺត?
បូទី : មានរវល់នៅឯផ្ទះ ។
ធារ៉ា : រវល់អីរាល់ថ្ងៃ? ហើយចុះម៉ាក់ឯងគាត់ក៏ដឹងថាឯងត្រូវមករៀនដែរតា?
ពេលនោះបូទីនាងនៅស្ងៀមហើយ ក៏និយាយពីប្រវត្តិរបស់នាងប្រាប់ខ្ញុំថា : ការពិតគាត់មិនមែនជាម្តាយបង្កើតខ្ញុំទេ គាត់ត្រូវជាបងប្អូនជីដូនមួយរបស់ម្តាយខ្ញុំ ហើយឪពុកម្តាយ និងបងប្អូនខ្ញុំនៅឯខេត្តកំពង់ចាម ។
ខ្ញុំត្រូវបានអ៊ុំសុំម្តាយខ្ញុំ យកមកចិញ្ចឹមតាំងពីខ្ញុំអាយុ៧ឆ្នាំមកម្ល៉េះ ។ អ៊ុំខ្ញុំគាត់គឺជាគ្រូពេទ្យ ហើយគាត់ក៏លក់ថ្នាំ និងពិនិត្យជំងឺនៅផ្ទះដែរ ដូច្នេះឪពុកម្តាយខ្ញុំសង្ឃឹមថាគាត់អាចមានលទ្ធភាពនិងជួយផ្គត់ផ្គង់អោយខ្ញុំបានរៀនជ្រៅជ្រះ ។ (នៅមានត)

ចំណាត់ក្រុម ៖ជីវិតពិត, ពីនេះពីនោះ

រឿង ជីវិតនារីអភ័ព្វ

ខែកក្កដា 24, 2009 មតិ 22

នេះជារឿងពិតឥតប្រឌិត ដែលធ្វើអោយខ្ញុំមិនអាចបំភ្លេចបាន ។ នៅពេលដែលខ្ញុំនៅស្ងៀមស្ងាត់ម្នាក់ឯងនៅក្នុងបន្ទប់ ហើយសំឡឹងទៅក្រៅបង្អួច គឺធ្វើអោយខ្ញុំនឹករលឹកទៅដល់មនុស្សម្នាក់ ម្នាក់នោះ គឺជាមិត្តសំលាញ់របស់ខ្ញុំ ប៉ុន្តែពេលនេះខ្ញុំលែងបានឃើញស្នាមញញឹម រឺស្តាប់លឺសំដីទន់ភ្លន់របស់នាងទៀតហើយ នាងឃ្លាតទៅឆ្ងាយសែនឆ្ងាយពីខ្ញុំ ដែលគ្មានថ្ងៃនឹងត្រលប់មកវិញ ។ រឿងនេះវាកន្លងផុតទៅអស់រយះពេល៤ឆ្នាំមកហើយ តាំងពីនៅវិទ្យាល័យមកម្ល៉េះ​ ហើយរឿងនឹងវាកើតឡើងក្នុងខែ៧នឹងទៀត ដូច្នេះទើបធ្វើអោយខ្ញុំនឹកឃើញដល់មិត្តសំលាញ់របស់ខ្ញុំជាពន់ពេក ។ ព្រហ្មលិខិតពិតជាធ្វើបាបមនុស្សខ្លាំងណាស់ ខ្លះគេកើតមកជួបតែសុខ ខ្លះទៀតជួបទុក្ខផងជួបសុខផង ចំនែកខ្លះទៀតជួបតែទុក្ខទុក្ខរហូត ។ ហ៊ើម!!! ចូលរឿងកំសត់ទៀតហើយខ្ញុំ ហេហេហេ នេះគ្រាន់តែជាការពណ៏នាត្រួសៗតែប៉ុណ្ណោះ ចំនែករឿងរាវយ៉ាងណានោះខ្ញុំនឹងរៀបរាប់ នៅពេលក្រោយឥឡូវសុំបង្ហើយការងារបន្តិចសិន ។

ចំណាត់ក្រុម ៖ជីវិតពិត
តាមដាន

Get every new post delivered to your Inbox.