www.ilovekhmer.org
ដោយមានការពិភាក្សានឹង ស្ទង់មតិមើលទៅយើងក៏ធ្វើការកែប្រែឈ្មោះគេហទំព័រ នឹងទំរង់ខ្លះ ពី www.ihatethailand មកជា http://www.ilovekhmer.org ដូចនេះសូមបងប្អូនធ្វើការបញ្ចេញមតិ នឹងពាក្យស្លោកមកលើគេហទំព័រនេះផង ។
សូមអរគុណ! ចំពោះការចូលរួមរបស់អ្នកទាំងអស់គ្នា ។
ចំណាត់ក្រុម ៖ពីនេះពីនោះ




ពេលណាចេញផ្សាយទៅ?
គឺចេញកំឡុងពេលសប្តាហ៏ក្រោយនេះហើយ ។ អូហ៏! បងអាចចូលទៅមើលគេហទំព័រនឹងបន្តិចទៅ ព្រោះខាងខ្ញុំបានដាក់ sample page បងមានគំនិតអ្វីចង់បន្ថែម សូមប្រាប់មក!
សួស្ដី
មិនគួរដាក់រូបសំណាក ព្រះបាទជ័យវរ្ម័នទី៧ ដែលមានលក្ខណៈបែបនេះទេ គួររករូបភាពដែលពេញលក្ខណៈ ទើបសមជា វីរមហាក្សត្រសម័យមហានគរ ហើយត្រូវបន្ថែមរូបភាពប្រាសាទព្រះវិហារផង ។
ដោយបំណងល្អពីកូនខ្មែរដូចគ្នា(http://puthtannbona.wordpress.com/)
សូមអរគុណ បងBona!
ខ្ញុំនឹងធ្វើការផ្លាស់ប្តូរនូវរូបភាព ។
អត់ទោសបងBona! បើបងមានរូបរបស់ព្រះបាទជ័យវរ្ម័នទី៧ពេញលក្ខណៈ សូមបងផ្ញើរអោយខ្ញុំផងបានទេ? អរគុណទុកជាមុន ។
សូមអរគុណធារ៉ា ដែលបានបង្កើត គេហទំព័រ ខ្ញុំស្រលាញ់ខ្មែរ!
ខ្ញុំចង់បាន ចង់ឃើញ ផែនទីខ្មែរកាលសម័យអង្គរអោយបានច្បាស់ ដោយបូករួមជាមួយផែនទីប្រទេសភូមិមារផង
ខ្ញុំផ្តល់មតិយោបល់និងបង្ហាញនូវគំនិតមួយចំនួន ដើម្បីវែកញែកអោយច្បាស់ជូនខ្មែរនិងអន្តរៈជាតិ។
សូមអរគុណ!
ខ្ញុំទើបតែរកឃើញរូបភាពការវិវត្តន៍នៃទឹកដីខ្មែរពី This Web
ខ្ញុំចង់ឃើញឯកសារ រឺកំណត់ហេតុរបស់បរទេសណាមួយដែលបានកត់ត្រានូវប្រវត្តិសាស្រ្តខ្មែរកាលពីសម័យមហានគរ ។
baby!
good job.
ha ha u just know te rus.
អរគុណច្រើនធារ៉ាដែលបានបង្កើតគេហទំព័រខ្ញុំស្រឡាញ់ខ្មែរ!
សង្ឃឹមថាគេហទំព័រនោះមានសារៈសំខាន់សំរាប់មនុស្សជាតិទាំងអស់លើពិភពលោក
ជាពិសេសវានឹងជួយបណ្តុះបន្ថែមទៀតនូវទឹកចិត្តស្នេហាជាតិសំរាប់កូនខ្មែរ…
អារុណសួស្តី!
សូមគោរពជូនចំពោះសមៈមិត្របងប្អូនទាំងអស់ជាទីគោរពស្នេហា!
បន្ទាប់ពីខ្ញុំបានត្រួតពិនិត្យមើលនូវវីឌីអូរបស់គេហដ្ឋានថៃអំពីប្រវត្តិសាស្ត្រថៃនិងវីឌីអូឯកសារដែលខ្ញុំមានអំពីប្រវត្តិសាស្រ្តខ្មែរ ឃើញថាត្រូវ
ច្រើនជាងខុស។ ត្រូវយ៉ាងម៉េច? គឺត្រូវត្រង់ដីដែលបាត់ទាំងអស់នោះជារបស់ខ្មែរ។ ខុសយ៉ាងម៉េច? ខុសត្រង់ថៃថាដីទាំងអស់ដែលបាត់
នោះជារបស់គេទៅវិញ។ វីឌីអូនេះ បានរំលឹកឡើងវិញនូវការបាត់បង់ទឹកដីរបស់ខ្មែរជំនាន់ដើមទៅវិញទេ មិនមែនថៃបាត់បង់ទឹកដីនោះទេ។
រីឯវីឌីអូឯកសារដែលខ្ញំមាន បានបញ្ជាក់អោយឃើញច្បាស់ថា ប្រាង្គប្រាសាទទាំងឡាយ ដែលមាននៅប្រទេសថៃ ជារបស់ខ្មែរកាលពីដើម
ដោយកូនស្តេចថៃផ្ទាល់ ដែលជាប្រធានរៀបចំជួសជុលប្រសាទដែលបានបាកបែកទាំងនោះ បាននិយាយរៀបរាប់ប្រាប់អ្នកការសែតអង់គ្លេ
ផ្ទាល់មាត់របស់គាត់ថា ប្រាសាទដែលនាំអោយឆាប់បាកបែកទាំងអស់នោះ ដោយសារខ្មែរជំនាន់នោះយកឈើដាក់ខាងក្នុងហើយប៉ាតថ្មខាង
ក្រៅ នៅពេលដែលឈើពុកផុយបាក់ ថ្មក៏បាក់ធ្លាក់មកជាមួយដែរ។ ឃើញមានលោកសង្ឃថៃប្រហែល១០អង្គនិងជាងសំណង់ថៃ៤-១០នាក់
កំពង់ជួសជុលប្រាសាទបាក់បែកទាំងនោះ។ ប្រាសាទដែលគេថតអោយឃើញគឺប្រសាទនៅភ្នំរូងនិងភិម៉ៃ ហើយមេដឹកនាំធំជាងគេគឺជនជាតិ
បារាំង។ ចំណងជើងការសែតគឺ ព្រលឹងវិញ្ញណអាស៊ី គេមិនបានដាក់ថា ព្រលឹងវិញ្ញាណខ្មែរទេ តែនៅពេលដែលគេពណ៌នាបង្ហាញ គឺខ្មែរទាំង
ស្រុង ខ្ញុំមើលទៅរំភើបណាស់ អស្ចារ្យណាស់ ហើយយើងទាំងអស់គ្នាគួរតែនាំគ្នាទៅក្រាបថ្វាយបង្គុំប្រាង្គប្រាសាទទាំងអស់នោះទើបត្រូវ។ យើងមិនពិបាកទៅរកព្រះឯណាទៀតសម្រាប់ថ្វាយបង្គុំទេ ប្រសាទអង្គរនឹងហើយជាព្រះ គឺព្រះរបស់ខ្មែរនិងជាព្រះសំរាប់មនុស្សទូទៅដែរ។ គឺ
គ្រាន់បើជាងយើងទៅថ្វាយបង្គុំគល់ឈើថ្មភ្នំទៅទៀត។ យើងត្រូវដឹងថា ព្រះអាឡាប្រហែលជាអត់មានរូបរាងច្បាស់ទេដឹង បើតាមខ្ញុំបានមើល
គម្ពីរកូរ៉ានត្រួសៗ ដូចជាមិនឃើញមានរូបព្រះទេ ដូចជាមានដុំថ្មមួយដុំធំសំរាប់គេនាំគ្នាទៅថ្វាយបង្គុំជារៀងរាល់ឆ្នាំនៅប្រទេសអារ៉ាប់ មនុស្ស
នាំគ្នាទៅរាប់លាននាក់ បើអ្នកណាបានទៅដល់គឺសុទ្ធតែគេមានសំណាងណាស់រឺមានបុណ្យច្រើនណាស់ទើបបានទៅដល់ ហើយមានមនុស្ស
ស្លាប់ក៏ច្រើនដែររាប់សិបនាក់រឺរយនាក់ក្នុងមួយឆ្នាំៗ ខ្ញុំបានមើលសៀវភៅនិយាយអំពីសាសនានាៗនៅប្រទេសអិណ្ឌា ចិន ជប៉ុន កូរេនិងអាមេរិក
បានយល់ល្មមសំរាប់សង្ខែបសេចក្តីបានថា តើយ៉ាងម៉េចដែលគេហៅថាសាសនានោះ? ខ្ញុំចង់និយាយអំពីសាសនាក្នុងថ្ងៃណាមួយមិនខាន។
គឺគ្មានអ្វីគួរអោយអស្ចារ្យដែលយើងបង្កើតមិនបាននោះក៏អត់ទេ ដូចជាមិនមានអ្វីពិបាកសោះ បើខ្ញុំបានបកស្រាយអំពីសាសនា មិនថាតែមនុស្ស
ចាស់ សូម្បីតែកូនក្មេងក៏យល់ដែរ! ហើយអស់លោក-លោកស្រីទាំងអស់ ក៏ប្រហែលជាស្របតាមខ្ញុំដែរថា អូ…នៅត្រង់នេះទេតើ!
Hi boy, your blog is nice. And i feel very appreciated to see this blog. Oh, why don’t you start to make your own website from now on. Don’t worry, it is so easy and you don’t have to spend the money . If you problem, i can share some idea with you. Don’t be angry with what i said cos i just want you to find something new.
Hi friend, your blog is nice. And i feel very appreciated to see this blog. Oh, why don’t you start to make your own website from now on. Don’t worry, it is so easy and you don’t have to spend the money . If you problem, i can share some idea with you. Don’t be angry with what i said cos i just want you to find something new.
Hi! what kind of website that u want me make it? Now i don want to me make other website for my own thing. Thanks for u idea
Although we don’t have ihatethailand.org but we have ihatethailand.blogspot.com
Thanks you very much for creating ilovekhmer.org
Yes, thanks. I only avoid war between Khmer and Thai. So i put the website ID is ilovekhmer.org.
ធារ៉ាខ្ញុំចូលរួមគាំទ្រដែរ!
អរគុណបង! សំរាប់ការគាំទ្ររបស់បង
រូបថតម្ចាស់ប្លក លើកមុនស្អាត, មកដាក់រូបថតម្ចាស់ប្លក លើកនេះ មើលតែស្អី និយាយមិនត្រូវ!
បើបានដាក់រូបថតលើកក្រោយ ត្រូវដាក់វា អោយបានស្អាត ជាងរូបថតលើកមុន ! ហិ ហិ
ធាតុអាកាសប្រែប្រួល ធ្វើអោយចិត្តមនុស្សមានការប្រែប្រួល ទៅតាមជំណូខ្យល់បក់
ជួលកាលរងារ ជួលកាលត្រជាក់ ជួលកាលក្តៅ
ខ្ញុំចង់ដាក់រូបថតដែរតែមិនចេះដាក់
សូមប្រាប់របៀបដាក់ផងមើល!
ឃើញគេដាក់រូបស្អាតៗ ចង់ដាក់ដែរ
តាមពិតខ្ញុំមិនដែលបានចូលក្រុងនិងគេទ
គឺធ្លាប់នៅតែក្នុងរូងភ្នំជាយូរណាស់ហើយ
ទើបតែពេលនេះសម្រេចចិត្តចេញមកលេងម្តង
ឃើញខ្មែរមានការរីកចម្រើនណាស់ណ
ដែលមិនអាចនឹកស្មានដល់
មនុស្សយើងម្នាក់ៗមានចំណេះដឹងខុសៗគ្នា
លុះត្រាតែយើងដាក់បញ្ចូលគ្នាទើបបានប្រសើរ
យ៉ាងណាមិញ បុរសតែងតែមានដៃគូជាមួយស្ត្រី
ទើបអាចស្ថាបនាប្រទេសជាតិនិងអ្វីៗបាន
ខ្ញុំចង់អោយយើងដាក់រូបថតស្អាតៗស្រស់ៗអោយបានគ្រប់ៗគ្នា
ខ្ញុំចង់បានយើងទាំងអស់គ្នាបញ្ចេញយោបល់ឆ្អងឆ្លើយគ្នាអោយបានច្រើន
គ្រប់ៗគ្នា
គឺមានតម្លៃណាស់ ទោះយើងមានយោបល់យ៉ាងណាក៏ដោយ
ជាសិទ្ធិ ជាសេរីភាព របស់បុគ្គលគ្រប់ៗគ្នា
ខ្ញុំសូមអោយជាយោបលបន្តិចអំពីគេហដ្ឋាន ខ្ញុំស្រលាញ់ខ្មែរ
ចំពោះខ្ញុំវិញ ខ្ញុំចង់បានអោយដាក់រូបផែនទីអោយធំ
ដើម្បីងាយស្រួលមើល អោយដឹងច្បាស់ថា ដីខ្មែរធំប៉ុនណា
កាលសម័យមហានគរនោះ
ចំណែករូបស្តេចជ័យវរ្ម័នទី៧មិនពិបាកដាក់ទេ
ពីព្រោះជារូបបុគ្គលតែម្នាក់ ជាស្តេចតែមួយ
គឺដាក់ជារូបប្រាសាទនានាជាដំណាងវិញល្អជាង
បន្ទាប់មកនិយាយសង្ខែបអំពីប្រវត្តិសាស្ត្រខ្មែរ
នៅសម័យមហានគរនោះនិងអំពីហេតុផលដែល
យើងបានបាត់បង់ទឹកដីជាការស្រេច។
ចំពោះខ្ញុំ ឈ្មោះដៃវៀត មិនមែនជាឈ្មោះភាសា
យួននោះទេ តែជាឈ្មោះភាសាខ្មែរ គឺមានន័យ
ថា ដីដែលយើងវាទបានរឺច្បាំងយកបានមកវិញ
ទេៈ ដៃវៀត=ដីវាទ
តើអសលោក-លោកស្រីមានយោបល់យ៉ាងណាដែរ?
ដៃវៀតជាពាក្យ យួនទេ! ដៃ (đại)=ធំ, មហិមា, មហា… វៀត(việt)=គឺសំដៅទៅលើវៀតណាមនោះឯងដែលយួនគេហៅ
ខ្លួនគេថា វៀត។ ចំពោះពាក្យថា ដៃវៀត គឺចង់សំដៅ ហៅខ្លួនគេថា ចក្រភព វៀត(ចក្រភពនៃពួកវៀតនោះឯង)។
ការបកស្រាយរបស់បងៗ គឺសុទ្ធតែមានហេតុផលម្យ៉ាងម្នាក់ ប៉ុន្តែបើធ្វើអោយកាន់តែច្បាស់គួរតែរកភស្តុតាង រឺអំនះអំនាង រឺឯកសារយោងបានរឹតតែច្បាស់ជាងនេះទៅទៀត ។ ចឹងទើបដឹងខុសនឹងត្រូវ
ចង់បានអំនះអំនាងនោះគឺ ងាយទេ ព្រោះខ្ញុំកំពុងនៅយួនស្រាប់!ហេហេ
ដៃវៀត ហ្នឹងគឺត្រូវបានគេប្រើតាំងពីឆ្នាំ ១០៥៤ ដោយសេ្តច លី ថាញ តុង ជារាជវង្សទី៣ របស់ត្រកូល លី។
រួចហើយត្រូវបានដូរជា ដៃ កូ វៀត រហូតដល់ឆ្នាំ១៤០០ ត្រកូល ជិន nhà Trần, Hồ Quý Ly បានដូរទៅជា
ដៃ ងូ វិញ។ហើយដល់ឆ្នាំ ១៤០៧ ត្រកូល មីញ បានជ្រែករាជ រហូតដល់ឆ្នាំ ១៤២៧។
ដល់ឆ្នាំ១៤២៨ ឡេ ឡើច បានដូរឈ្មោះជា ដៃវៀត វិញ។ហើយពាក្យ ដៃវៀតនេះប្រើរហូតដល់ឆ្នាំ ១៨០៤ ត្រូវបានដូរជា
វៀតណាម ដោយស្តេច ហ្សា ឡុង Gia Long ។
អត្ថបទដើមសូមចុចត្រង់នេះ
នេះគ្រាន់តែជាដើមកំនើតពាក្យថា វៀតណាម និង ដៃវៀត ចំពោះការឈ្លានពានរបស់យួន ពីអតីតកាល
និងការកេងប្រវ័ញ្ញផ្សេងរបស់យួនទៅលើខ្មែរ បងប្អូនដឹងស្រាប់ហើយមិនបាច់ខ្ញុំបកស្រាយទេ។
អត់ចេះអានទេ សុទ្ធតែអក្សរយួន ។ ប៉ុន្តែមិនថ្វីទេ ព្រោះខ្ញុំកំពុងតែស្រាវជ្រាវពីវា ហើយខ្ញុំនឹងដាក់ជាភាសារអង់គ្លេសងាយស្រួលអ្នកគ្រប់គ្នាបានដឹង ។
សួរស្តីទាំងអស់គ្នាយើងជាខ្មែរដូច្នេះយើងត្រូវតែជួយខ្មែរ សូមចូលមកវេបសាយរបស់ខ្ញុំហើយដាក់រាល់គំនិតរបស់អ្នកដើម្បីធ្វើការរិះគន់អាថៃចង្រៃចិត្តលោភលន់
http://ilovekhmer.netau.net/
http://www.ilovekhmer.netau.net/wp-admin/
Khmer did not lose its land and people,
but it’s lost only leadership
to control the land and people!
Don’t you think so?
ចំពោះពាក្យថា យួន ហេតុអ្វីបានខ្មែរ ប្រើសំដៅហៅយួន?
មានការពិភាក្សាខ្លះដែលខ្ញុំធ្លាប់ជួបតាមលីងនេះ http://www.asiafinest.com/forum/lofiversion/index.php/t94418.html
នៅមានការពិភាក្សាច្រើនទៀតទុកពេលអោយបងប្អូនយើងចុះ។
អរគុណ
who is watching from Plano, united state???????????
អរគូណអស់លោក លោកស្រី ដែលបានចូលរួមពិភាក្សា អំពីពាក្យថា ដៃវៀត រឺ ដីវាទ
និងពាក្ស យួន គឺពិតណាស់ហើយ យើងត្រូវការឯកសារ សម្រាប់បង្ហាញការពិត
តែយើងរកឯកសារពិតឯណាបាន ធារ៉ា? តើអ្នកណាទៅដែលថាមានឯកសារពិតនោះ?
សូម្បីតែយួនផ្ទាល់ខ្លួនយួនក៏ប្រហែលជាមិនមានឯកសារពិតផងដែរ មើលទៅ!
ពីព្រោះយួនមិនមានទាំងអក្សសាស្រ្តដើមរបស់ខ្លួនសម្រាប់ប្រើប្រាសផងទេ
គេប្រើអក្សរឡាតាំងទេតើសព្វថ្ងៃនេះ បើយួនមានឯកសារនិងអក្សរសាសន៍ដើម
របស់ខ្លួនមែន គាត់ប្រើហើយ មិនយកអក្សរឡាតាំងមកប្រើទេ!
មែនទេ អស់លោក លោកស្រី!
កាលពីប៉ុន្មានខែមុននេះ ខ្ញុំបានឆ្លៀតមើលប្រវត្តិសាស្ត្រយួនបន្តិចដែរ ដូចជាគេ
បានដាក់ថា អក្សរសាស្ត្រយួនកាលពីដើម ស្រដៀងគ្នានិងអក្សរសាស្ត្រខ្មែរដែរ
បើអស់លោក លោកស្រីណានៅក្បែរឃ្លាំងសៀវភៅ សូមមើលសៀវភៅប្រវត្តិសាស្ត្រ
យួនបញ្ជាក់អោយបានច្បាស់បន្តិចមើល!
ខ្ញុំសូមលើកយកពាក្យមួយចំនួនទៀតមកពិភាគបន្ថែមៈ
ដូចជាពាក្យៈ ដុង=ដូងរឺដួង ទ្រុង=ទ្រង់ ត្រាន់=ទ្រង់ដែរ
ពាក្យជាច្រើនទៀត ប្រហែលជាខ្មែរកម្ពុជាក្រោមគាត់ដឹង
រឺលោកសាយ័ន្តប្រហែលជាដឹងច្រើន សូមនិយាយបន្ថែមទៀតទៅមើលលោក!
ពីប្រោះពាក្យខ្មែរជាច្រើនប្រហែលយួនថាតាមមិនត្រូវ ដែលនាំអោយក្លាយពាក្យ
ដើមរបស់ខ្មែរ ដូចជាពាក្យ ស្រុក ទៅជាសុក ជាដើម។ល។
ខ្ញុំក៏មិនមែនជាអ្នកដឹងប្រវត្តសាស្រ្តណាស់ណាដែរ ព្រោះខ្ញុំកើតសម័យ៨០ជាងហើយ!តែអ្វីដែលខ្ញុំបានដឹងក៏ដោយសារតែ
បានអានឬស្តាប់ ឬក៏ឃើញប៉ុណ្ណោះ ហើយអ្វីដែលខ្ញុំនិយាយក៏ប្រហែលវាលំអៀងខាងខ្មែរខ្លះហើយព្រោះខ្ញុំជាខ្មែរ !
តែការពិត ប្រាកដណាស់គឺគ្មានអ្នកណាអាចបន្លំបាន តែ ការពិត ពិបាកនឹងរកអំនះអំនាងថាវា ពិតណាស់ មានតែ
គេឯកភាពគ្នាថាវាពិត!
ដូចលោក Kaps លើកថា ពាក្យ ដុង=ដូងរឺដួង ទ្រង=ទ្រង់ ត្រាន់=ទ្រង់ តើជាពាក្យខ្មែរ ដែលយួនយកទៅប្រើ?
ឬ ជាពាក្យយួន ខ្មែរយកទៅប្រើ?សូមលោកជួយបញ្ចាក់ផង!
នៅក្នុងភាសាប្រចាំថ្ងៃ ពិតណាស់ ការខ្ចីភាសាយកទៅប្រើ ប្រាកដជាមាន ដូចជាខ្ញីពីបារាំង សៀម យួន
ដែលខ្មែរយកទៅប្រើ ហើយយួន ក៏មានពាក្យខ្លះខ្ញីពីបរទេសយកទៅប្រើដែរ ដូចជាចិន ខ្មែរ…
តែត្រង់ថា យកពាក្យអីខ្លះនោះ ខ្ញុំមិនអាចបកស្រាយបានទេ ទាល់តែប្រទេសនោះប្រកាសជាប្រាប់គេថា
គេខ្ញីពាក្យនេះ ពាក្យនោះ !
ចំពោះអ្នកខ្លះដែលបាន ស្តាប់ឮយួននៅ ព្រៃនគរ និយាយមានលាយពាក្យខ្មែរ ឬនិយាយខ្មែរមិនច្បាស់នោះ
តើអ្នកមានដែលគិតថា គេមានជាប់ឈាមខ្មែរអត់? និយាយខ្មែរមិនច្បាស់ហើយប្រឹងនិយាយធ្វើអី?
ពិតណាស់ ក្រោយពេលយួនដកទ័ពពីខ្មែរគឺមាន នៅសេសសល់យួនបន្តរស់នៅស្រុកខ្មែរ ហើយរហូតដល់
មានដីកម្មសិទ្ធទៀត!រហូតបានក្លាយជាសញ្ជាតិខ្មែរ!ហេតុនេះ ពាក្យខ្លះដែលជាភាសាយួន ក៏ប្រហែល
សេសសល់ពីហ្នឹងមកដែរ តែវាជាភាសានិយាយ ជាគ្រាមភាសា ដែលភាសានោះមិនបានយកមកសរសេរ
ជាការងារ រដ្ឋបាលរបស់ខ្មែរទេ!ខ្មែរមានគ្រឺះភាសាយ៉ាងរឹងមាំ ហេតុអ្វីនៅតែទទួលយកឥទ្ធិពលភាសាដទៃបាន?
ចំពោះភាសាយួនដែលប្រើប្រាស់ អក្សរឡាតាំង គឺ ដោយសារបារាំងបានចូលមកធ្វើអានានិគម និងបានដូរ
ភាសាសរសេរ ដែលជាអក្សររបស់ចិនមកជា ជាអក្សរឡាតាំង តែរក្សាសំលេងដដែល ហើយក៏មានពាក្យខ្លះ
បានខ្ញីបន្ថែមពីភាសាបរទេស ដើម្បីបង្កើតពាក្យថ្មី និងពាក្យបច្ចេកទេស ប្រើប្រាស់ក្នុងវិស័យផ្សេងៗ។
សិស្សនិស្សិតយួនក៏ទទួលស្គាល់ថា ភាសាយួនគឺមានឥទ្ធិពលពីចិនច្រើន ដែរ។
ម្យ៉ាងលោក Kaps សួរខ្ញុំពីភាសានិយាយរបស់អ្នកនៅភាគខាងព្រៃនគរ ថាខ្ញុំប្រហែលជាដឹងច្រើននោះ
ខ្ញុំសូមឆ្លើយថា ខ្ញុំមិនសូវដឹងទេ ពីភាសានិយាយ ព្រោះភាគខាងជើង និងខាងត្បូងវៀតណាម(ព្រៃនគរ)
គឺខុសគ្នាច្រើន សូម្បីគ្រូដែលបង្រៀនភាសាយួនខ្ញុំក៏ទទួលស្គាល់ថាមានការពិបាកក្នុងទំនាក់ទំនងជាមួយ
យួននៅខាងព្រៃនគរដែរ។តែការសរសេរគឺដូចគ្នា
ម្យ៉ាងទៀតខ្ញុំសូមបញ្ជាក់បន្ថែម ចំពោះ បងប្អូនយើងថា នៅមានជនជតិមួយ រស់នៅលើទឹកដីខ្លួនតែបានត្រឹមតែ
ជាជនជាតិភាគតិចរបស់គេ ចង់រស់នៅប្រទេសខ្លួនណាស់ ចង់និយាយភាសាដើមខ្លួនណាស់ តែនិយាយ
ទៅគេថាចេះ ថាចុះ ខ្លាចគេសើច!ព្រោះខ្ញុំធ្លាប់ជួបពួកគេ ដែលគេមិនហ៊ាននិយាយភាសាខ្លួននៅទីប្រជុំជន
ហើយពួកគេមិនត្រូវបានសារទ ឬ រាក់ទាក់ទេបើគេទៅកាន់ប្រទេសខ្លួន ព្រោះជនជាតិនៅប្រទេសនោះ
ស្រលាញ់តែពួកមកពី អាមេរិច ជប៉ុន កូរ៉េ…ទេ ជាអនិកជន មានលុយច្រើន!!!
បើមានកំហុសត្រង់ណាមេត្តា ជួយកែសំរួលផង ខ្ញុំរីករាល់ការរិះគន់ដើម្បីស្ថាបនា ។
អរគូណលោកសាយ័ន្ត ដែលបានពណ៌នាយ៉ាងក្បោះក្បាយ អំពីភាសាយួន-ខ្មែរ។
រឿងពាក្យដែលខ្ញុំបានលើកមកនិយាយ ដូចពាក្យ ដុងនិងទ្រុង = ដួងនិងទ្រង់ ពាក្យទាំងនេះ
ខ្ញុំសំដៅទៅលើពាក្យឬភាសាស្តេចខ្មែរជំនាន់ស្តេចអង្គដួង អង្គអេង អង្គចន្ទជាដើម
ពីព្រោះជំនាន់នោះរឿងខ្មែរនិងយួនប្រហែលជាមានការទាក់ទងយ៉ាងជិតដិត។
ខ្ញុំចង់ដឹងអោយបានច្បាស់គ្រាន់បើនៅភាសារបស់យួននិងខ្មែរដែលកំពុងប្រើប្រាស
សព្វថ្ងៃតើវាមានការទាក់ទងគ្នាយ៉ាងម៉េចរវាងខ្មែរនិងយួន។ ពីព្រោះពាក្យខ្មែរដែលក្លាយ
មានច្រើនណាស់ ហើយក្លាយមិនមែនក្លាយជិតទេក្លាយឆ្ងាយ ដែលខ្ញុំបានុឮខ្មែរនិយាយ
ដូចពាក្យមួយអ្នកស្រុកខាងកើតឬកំពតបាននិយាយ ឆុកឆូវ = ស្រុកស្រូវ គឺជាឈ្មោះភូមិមួយ
នៅទីនោះ ពាក្យមួយទៀតគឺ កូនក្មេងហៅបងរបស់វា បងកា បងកា តាមពិត បងសេដា ទេ
ពាក្យជាច្រើនទៀតដែលខ្ញុំមិនចាំឬដឹង នេះកើតមានចំពោះកូនខ្មែម៉ែឪខ្មែរដែលមិនចេះអក្សរខ្មែរ
ចុះទម្រាំយួនដែលជាសាសន៍ដទៃ ដែលមករៀននិយាយភាសារខ្មែរ តើវាក្លាយយ៉ាងណាទៅ?
ពាក្យដែលក្លាយនេះយុវជនក្មែងៗដែលនៅស្រុកកើតនិងស្រុកខាងលិចតែងតែលើកយកមកនិយាយ
ចំអន់គ្នាលេងរហូតដល់ទាស់គ្នាវាយគ្នាក៏មានដែរ រៀងនេះបានកើតមានឡើងនៅវត្តមួយដែល
ខ្ញុំបាននៅស្នាករៀនគឺរវាងលោកសង្ឃនិងលោកសង្ឃ ចុះទម្រាំខ្មែរកម្ពុជាក្រោមនិងយួននៅទីនោះ
ដែលនិយាយពាក្យខ្មែរក្លាយមានយ៉ាងណាទៅ? សូមអស់លោកលើកយកពាក្យដែលជាឈ្មោះ
ភូមិស្រុកខែត្រខ្មែរនៅកម្ពុជាក្រោមមកវិភាគវែកញែកបន្តិចមើល!
តើហេតុអីបានជាយួនយកអក្សរឡាតាំងមកប្រើជំនួសអក្សរសាស្ត្រយួនទៅវិញ?
តើហេតុអីបានជាយួនមិនបង្កើតជាអក្សររបស់យួនផ្ទាល់មកប្រើប្រាស?
មួយទៀតខ្ញុំឆ្ងល់ថាៈ ហេតុអីបានជាខ្មែរអ្នកលក់សៀវភៅ លើកយកសៀវភៅវច្ចនានុក្រម
អង់គ្លេសពីស្រុកយួន មកលក់នៅភ្នំពេញ រាបសិបក្បាល ក្នុងសៀវភៅទាំនោះខ្ញុំបាន
បើកមើលអត់ឃើញមានពាក្យកម្ពុជា ខ្មែរ ឬ KHMER CAMBODIA OR KAMPUCHEA
សោះ ហើយគេថាយកសៀវភៅទាំងនោះមកលក់អោយកូនខ្មែររៀន តើអស់លោកជា
និស្សិតដែលបានរៀននៅភ្នំពេញមានដែលបានជួបប្រទះសៀវភៅវច្ចនានុក្រមអង់គ្លេស
ដែលខ្ញុំបាននិយាយនេះទេ? កាលនោះខ្ញុំអន់ចិត្តជាមួយអ្នកលក់សៀវភៅទាំងនោះ
ហើយស្តីអោយគាត់ថា យកសៀវភៅមកលក់អោយកូនខ្មែររៀនយ៉ាងម៉ច បើមិនមាន
ឈ្មោះខ្មែរក្នុងសៀវភៅនោះផង គាត់ថាអត់ដឹងទេ ចេះតែលក់លក់ទៅ នេះខ្ញុំនិយាយ
នៅដើមទសវត្សឆ្នាំ៩០ ផ្សារថ្មីនិងផ្សារអូឡាំពិចលក់ដូចគ្នា ហើយត្រូវមាត់ដូចគ្នា។
នេះពុំមែនបានន័យថា ខ្ញុំស្អប់រឺប្រកាន់ពូជសាសន៍យួនខ្មែរនោះទេ តែវាបានបាត់បង់
នៅធាតុពិត គឺខ្មែរ គឺហាក់ដូចជាបំបាត់ពូជសាសន៍ខ្មែរចេញពីពិភពលោក ចេញពី
សៀវភៅពិភពលោក ខ្ញុំថាមិនល្អទេ យ៉ាងណាក៏ដោយគេមិនដែលបំបាត់វត្ថុធាតុដើម
ចោលនោះទេ នេះជាហេតុដែលគួរអោយសោកស្តាយ។ រដ្ឋាភិបាលខ្មែរគួរតែត្រួត
ពិនិត្យអោយបានដិតដល់ផងដែរ។
ចំពោះរឿងពាក្យកំលាយដែលប្រជាជននៅជាប់ជាយដែនយួនហើយប្រើពាក្យយួនខ្លះ ឬនិយាយស្រដៀង(ពាក្យក្លាយ)
ខ្ញុំមិនអាចបកស្រាយបានយ៉ាងណាទេ ព្រោះនៅជិតគ្នាប្រកដជាមានឥទ្ធពលទៅវិញទៅមក។តែរឿងមានជំលោះព្រោះ
តែរឿងនោះគឺ ជាការសោកស្តាយបំផុត ដែលមិនគួរអោយកើតមានក្នុងសង្គមខ្មែរសោះ។
បញ្ហាយកវចនានុក្រម អង់គ្លេស ពីស្រុកយួនមកលក់នៅខ្មែរនោះ ខ្ញុំមិនដឹងថាលោកចង់សំដៅលើ វចនានុក្រម
ខ្មែរ អង់គ្លេស ឬ អង់គ្លេស យួន ឬ អង់គ្លេស អង់គ្លេស នោះទេ។តែទោះជាយ៉ាងណា ខ្ញុំមិនមានអំនះអំនាងសំរាប់
បកសា្រយដែរ តាំងអំឡុងទសវត្ស ៩០ ខ្ញុំនៅជាកូនក្មេងរត់អត់ខោស្លៀកផង តែរហូតដល់ខ្ញុំរៀនដល់វិទ្យាល័យ
ខ្ញុំក៏បានសំគាល់ឃើញមិត្តភក្ត គេទិញសៀវភៅយួនមកអាន(តាមពិតអត់ចេះអក្សរយួនទេ) ដូចជាសៀវភៅ
គណិតវិទ្យាជាដើម បញ្ហានេះខ្ញុំគិតថា វាជាបញ្ហាជួញដូរដែលខ្មែរយើង មិនសូវមានអ្នកដាក់ទុនលើផ្នែកអប់រំ
អោយបានច្រើនទេ ចង់បានឯកសារល្អ ត្រូវតែអានជាភាសាបរទេស មានអង់គ្លេស បារាំង ឬយួនជាដើម!
ខ្មែរយើងមិនសូវមានអ្នក ទិញសិទ្ធបកប្រែសៀវភៅ ពីបរទេស ចឹងមានតែកូពី(ថោកជាង តែខុសច្បាប់)
តែយួនគេបានទិញសិទ្ធបកប្រែសៀវភៅខ្លះ(មាន Toefl សៀវភៅពេទ្យ បច្ចេកទេស វចនានុក្រម…)
ហើយធ្វើការបោះពុម្ភសារជាថ្មី ដែលមានតំលៃថោក ហើយមានឯកសារជាច្រើនដែលមានប្រយោជន៏ក្នុងការ
សិក្សា ហេតុនេះវាក៏ជាចំនុចមួយដែលសៀវភៅ (Made in Vietnam) មានការលក់ដាច់នៅខ្មែរ។
ចំពោះថា ហេតុអ្វីបានជាយួនទទួលយកអក្សរឡាតាំង មកប្រើនោះ ខ្ញុំមិនអាចបកស្រាយជំនួសជាតិសាសន៏
មួយបាននោះទេ តែតាមយោបល់ផ្ទាល់ខ្លួនខ្ញុំនោះ ការយួនទទួលយកការបំលាស់ប្តូរដែល នឹងមានការរីកចំរើន
ចំពោះភាសានោះ ព្រោះប្តូរតែការសរសេរ (ងាយជាងការសរសេរអក្សរចិន) ការបញ្ចេញសំឡេងនៅដដែល
នៅមានកត្តានិងប្រយោជន៏ ជាច្រើនដែលយួនទទួលបាន នៃបំលាស់ប្តូរនេះ។
ម្យ៉ាងទៀត លោកសួរថា ហេតុអ្វីយួនមិនបង្កើតអក្សរផ្ទាល់ខ្លួន?ចំលើយនោះ គឺយួនបានបង្កើតហើយតើ!
អក្សរឡាតាំងដែលយួនយកមកប្រើ នោះគឺមានអក្សរកំលាយ ខ្លះដែលមិនមានប្រើក្នុងអក្សរឬពាក្យឡាតាំង
ព្រោះការសរសេរ គឺមានក្បួនខ្នាតនិង ពាក្យពេចន៏ក៏មិនមែនយកពាក្យឡាតាំងមកប្រើទេ!
ហើយនៅមាន សក់ ( សញ្ញាសំរាប់បញ្ចេញសំឡេង ) ដែលធ្វើអោយភាសានោះមានលក្ខណៈ ផ្សេងពីឡាតាំង!
អរគុណចំពោះការតាមដាន
អរគុណសាយ័ន្ត ដែលបានអធិប្បាយពន្យល់
ខ្ញុំមានចម្ងល់មួយទៀតៈ តើហេតុយ៉ងម៉េចខ្លះ ដែលថៃ-ខ្មែរនិងវៀតណាមខ្មែរចេះតែឈ្លោះ
ទាស់ទែងគ្នាមិនចេះឈប់ឈរសោះ?
តើសាយ័ន្តអាចពណ៌នាបានទេអំពីរឿង ដាំតែអុង? តើវាមានហេតុផលអីបានជាកើតរឿងហ្នឹងឡើង?
តើយើងអាចការពារកុំអោយមានរឿងប្រភេទហ្នឹងកើតមានឡើងទៀតបានទេ?
តើយើងមានកម្មវិធីឬរូបមន្តអី ដែលអាចធ្វើអោយចំណងមិត្តិភាព រវាងវៀតណាម-ខ្មែរ នៅស្ថិតថេរាប់
មឺនឆ្នាំបាន?
បើយើងប្រៀបធៀបរវាងប្រទេសទាំងបីៈ ខ្មែរ ថៃ និងវៀតណាម តើប្រទេសណាគ្រាន់បើជាងគេ ក្នុង
ក្រសួងនិមួយៗ មានក្រសួង នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និងសន្តិសុខ?
I think http://www.ilovekhmer.org/ is so slow so please check it again from http://ilovekhmer.netau.net/
ចំពោះរឿង សៀមនិងយួន ដែលតែងតែឈ្លានពានខ្មែរតាំងពីបុរាណកាលមក ខ្ញុំមិនហ៊ានធ្វើការបរិយាយទេ
ព្រោះវារឿងទាំងនោះ វាបានក្លាយជាប្រវត្តិសាស្រ្ត ដែលខ្មែរយើងគួតែចងចាំ!
តែបើចំពោះការឈ្លានពាននាពេលបច្ចុប្បន្នគឺយើងទាំងអស់គ្នាបានឃើញស្រាប់ ហើយក៏យល់ពីទង្វើរបស់
យួននិងសៀមដែរ ការចង់រក្សាអំនាច របស់មួយចំនួន បានញុះញុងប្រជាជនអោយមានភាពអនាធិបតេយ្យ!
ការចង់ប្រជែងយកអំនាចធ្វើអោយប្រជាជនមករងការលំបាក បាត់បង់ប្រាកកាស និងខាតពេលវេលា!
ការបែកបាក់ផ្ទៃក្នុង ធ្វើអោយគេមើលងាយនិងមានបំនង កេងចំនេញពីប្រទេសដែលកំពុងតែមានវិបត្ត!
ហេតុផលទាំងនេះងាយយល់ណាស់ ថាហេតុអ្វីបានជាគេចង់ឈ្លានខ្មែរម៉្លេះ!!!
មិនចាំបាច់តែអ្នកជិតខាងទេ សូមតែពួកខ្លះឆ្ងាយរាប់ពាន់គីឡូ ក៏បានមកឈ្លានពានខ្មែរដែរ!!
និងហើយទឹកចិត្ត លទ្ធផលនៃការបែកបាក់ ផ្ទៃក្នុងគ្មានសាមគ្គីជាតិ និងការលោភលន់របស់ជនមួយក្តាប់តូច។
តែពេលនេះខ្មែរ ឯករាជ្យ មានអធិបតេយ្យភាពបរិបូរណ៏ មានអន្តរជាតិដឹងឮ អោយតែខ្មែររួបរួមគ្នា នោះ
គ្មានការឈ្លានពានណាមួយកើតមានទេ យើងតស៊ូដើម្បីទឺកដីនិងបូរណភាពរបស់យើង!
ចំពោះ រឿងដាំតែអុង នោះខ្ញុំមិនទាន់រកបានឯកសារណាមកបញ្ជាក់បានទេ យើងអាចដឹងបានតាមរយៈ
ប្រវត្តសាស្ត្រខ្មែរដែលបានរៀន ហើយអ្វីដែលកើតមានក្នុងពេលនោះគឺ មកពីខ្មែរបាត់បង់ភាពជាម្ចាស់ទឹកដី
បាត់បង់នួវតំលៃរបស់ខ្លួន ទើបត្រូវនៅក្រោមអាណានិគមប្រទេសជិតខាង ហើយរងនូវការប្រមាថពីពួកនោះ!
នៅពេលដែលខ្មែរនៅក្រោមការត្រួតត្រារបស់យួន យើងធ្លាប់ដឹងថាមិនមែនតែរឿងដាំតែអុងទេ
(យកខ្មែរទៅកប់សល់ត្រឹមក្បាល រៀបជាមុំចង្រ្កាន ដោយមានមនុស្សបីនាក់សំរាប់ដាក់ដាំទឺកក្តៅយកទៅឆុងតែ)
នៅមានការបើកទំនប់ទឹកដោយមិនប្រាប់ជាមុនធ្វើអោយកម្មករខ្មែរស្លាប់អស់ជាច្រើន ការបញ្ជារអោយពាក់
អាវផាយ … ទាំងនេះជាមេរៀនដែលខ្មែរបានឆ្លងកាត់ដ៏ឈឺចាប់បំផុត។
ខ្ញុំជឿជាក់ថា អំពើទាំងនេះនឹងមិនកើតមានទៀតទេ បើខ្មែរខ្លួនឯងមិនទៅអោយគេយកក្បាលដាំទឹកទៀតនោះ!
ចំពោះរូបមន្ត ដែលចង់អោយរក្សាទំនាក់ទំនងល្អរវាងប្រទេស ខ្មែរនិងយួននោះ ក៏ដូចជាប្រទេសដ៏ទៃទៀតដែរ
ក្នុងនាមខ្ញុំជាខ្មែរ ខ្ញុំចង់ឃើញខ្មែររស់ក្នុងសន្តិភាព និងការរីកចំរើន ហើយរូបមន្តនោះវាអាស្រ័យទៅលើ
ជំហររបស់រាជរដ្ឋាភិបាល ដែលកើតចេញពីមតិភាគច្រើនរបស់ប្រជាជនដោយមិនប្រាកដ ខ្ញុំមិនមែនជាមាន
ឋានៈក្នុងរាជការ ហើយក៏មិនមែនជាបេក្ខជនក្នុងបក្សណាមួយដែរ ខ្ញុំនិយាយក្នុងនាមខ្ញុំជាពលរដ្ឋម្នាក់នៃប្រទេសខ្មែរ
ចំពោះការប្រធៀបរវាងក្រសួងទាំងប៉ុន្មានខាងលើ ខ្ញុំមិនអាចបកស្រាយបានទេ វាហួសពីសមត្ថភាពខ្ញុំដែលអាចឆ្លើយបាន
តែបើគ្រាន់តែនិយាយពីសន្តិសុខ ខ្មែរនៅចាញ់គេឆ្ងាយណាស់ នៅខ្មែរម៉ោង៨ យប់ឡើងពិបាកធ្វើដំនើរតិចហើយ ព្រោះ
មានអ្នកចេញរកស៊ីច្រើន(ម៉ោងផ្សេងក៏មានដែរ) តែបើនៅយួនវិញ(រយៈពេលដែកខ្ញុំនៅជិត៤ឆ្នាំ) មិនដែលឃើញមាន
អំពើប្លន់(នៅហាណូយ តែបើនៅព្រៃនគរគឺមាន)ទេ មានតែលួច ឆក់ និងបោកប្រាស់ជាដើម(លួចលើនជាខ្មែរឆ្ងាយណាស់)
នៅទីនេះខ្ញុំសរសើរ ប្រជាជនគេប្រឹងរស់ណាស់ នៅភាគខាងជើង ដីនិងអាកាសធាតុមិនអំនោយផលដូចនៅខ្មែរទេ
តែគេធ្វើការអត់ឈប់ សូមបីតែដាក់តែលក់តាមផ្លូវ១កែវ១០០០ដុង(ជាង២០០រៀល)ក៏គេអាចចញ្ចឹមខ្លួនរស់ដែរ
ហើយអ្នកសុំទានមិនសូវមានទេ(យូរទើបឃើញមានម្នាក់)។
តែនិយាយពីសីលធម៍ក្នុងការរស់នៅ យួនចាញ់ខ្មែរណាស់ ខ្មែរមានប្រពៃណីទំនាមទំលាប់ គោរពចាស់ទុំ ចេះគួរសម
ទោះជាអាយុស្របាលគ្នា ក៏ខ្មែរយើងប្រកាន់ខ្ជាប់ដែរ។យួនមិនចេះគួរសម ដាក់ភ្ញៀវ(ចាញ់ចិនដាច់) យួនភាគច្រើន
ចូលចិត្តផឹកសា្រហើយឡូឡាតាមផ្លូវ…
បើនិយាយពីបច្ចេកវិទ្យា ផ្សេងៗខ្មែរនៅចាញ់គេច្រើន
សូមកែត្រង់ឃ្លា ជំហររាជរដ្ឋាភិបាលដែលកើតចេញពីមតិភាគច្រើនរបស់ប្រជាជនដោយពិតប្រាកដ ខ្ញុំមិនមែនជាអ្នកមានឋានៈ…
អរគុណសាយ័ន្ត ប្អូននិយាយនិងបកស្រាយបានល្អ អាចយល់បាន បើប្អូនរកឯកសារដាំតែអុងបានគឺល្អណាស់ ខ្ញុំពុំមែនចង់បានសំណុំរឿង ទាំងនោះមកបង្កររឿងទេ អ្វីៗដែលខ្ញុំបានសួរប្អូននិងចង់ដឹងនោះ គឺគ្រាន់តែចង់ដឹងក្នុងនាមជាអ្នកស្រាវជ្រាវប៉ុណ្ណោះ ដើម្បីនិងដោះស្រាយ
រឿងអ្វីមួយ យើងគួរតែអោយដឹងនូវដំណើររឿងអោយបានច្បាស់លាស់សិន បើមិនដូច្នោះទេ យើងមិនអាចរកខុសរកត្រូវឃើញទេ។
បងសូមសរសើរប្អូនដែលកំពុងខំសិក្សានៅប្រទេសគេ បងបានចូលទៅកន្លែងប្អូននៅបន្តិចដែរ ឃើញដូចជាល្អគួរជាទីពេញចិត្ត បងសូម
អោយប្អូនធ្វើបានល្អជាងនេះទៅទៀត តើប្អូនរៀនខាងមុខវិជ្ជាអ្វីដែរ បើមើលទៅដូចជាខាងសេដ្ឋកិច្ចឬខាងជំនួញអ្វីមួយ សូមប្រាប់ផង
មើល! ខ្មែរយើងមានតិចតួចណាស់ដែលបានចេញទៅរៀននៅបរទេស។ល។
បងមានចម្ងល់មួយទៀត ដែលទាក់ទងនិងថៃ-វៀតណាមនិងខ្មែរៈ តើពួកទាហានហ្មុងហ្គោលដែលវាយបានប្រទេសចិនហើយ តើគេបាន
វាយចូលប្រទេសខ្មែរដែរឬអត់? ពីព្រោះខ្ញុំបានមើលកូនសៀភៅមួយអំពីមុងហ្គោល គេអត់បាននិយាយថា បានវាយចូលស្រុកខ្មែរទេ បើ
ដូច្នោះមែន ពួកថៃនិងយួនបានរត់គេចពួកទាហានមុងហ្គោលបានមកជ្រកកោណនៅស្រុកខ្មែរ នៅពេលនោះប្រទេសខ្មែរជាស្ថានសួគ៍ សម្រាប់ថៃនិងយួន ប្រហែលជាទាហានមុងហ្គោលមិនហ៊ានចូលមកស្រុកខ្មែរទេមើលទៅ បើមកប្រហែលជាចូលដល់ត្រឹមប្រទេសលាវទេ
មិនដល់ប្រទេសខ្មែរទេ ពីព្រោះភស្តុតាងមានប្រជាជនមុងហ្គោលនៅប្រទេសលាវ។ល។
សូមប្អូនរកមើលផង
សូមអរគុណទុកជាមុន!
បាទអរគុណបង ខ្ញុំកំពុងរៀនខាង សំនង់ស៊ីវិល នៅសាកលវិទ្យាល័យសំនង់ហាណូយ។
ខ្ញុំនឹងព្យាយាមរក ឯកសារទាំងនោះតាមលទ្ធភាព !
ចំពោះរឿងមុងហ្គោល ខ្ញុំមិនសូវមានឯកសារពីប្រទេសនឹងសោះ តែសម័យ សង់ស៊ីខាន់ និងកូន
របស់សង់ស៊ីខាន់ គឺមានទឹកដីធំទូលាយ ដែលគេសរសើរពីការច្បាំងធ្វើសឹករបស់សង់ស៊ីខាន់។
សង់ស៊ីខាន់ ទំនងខ្លាំងដូច អាឡិចសាន់ឌើ ដែលសង់កំពង់ផែ អាឡិចសង់ឌ្រី ដែរមើលទៅ។
អរគុណបងចំពោះការតបខមមិន និងជាអ្នកស្រាវជ្រាវ ដែរ !
ហេសាយ័ន្ត! យើងភ្លេចសួរថាតើរឿងសូរគ្រាសនោះយ៉ាងម៉ច់ទៅហើយ?
តើឮយ៉ាងម៉េចដែរ? មានលាភប៉ុន្មាន? ខាតលាភប៉ុន្នាន? សុខប៉ុន្មានទុក្ខប៉ុន្មាន?
ល្អអាក្រក់យ៉ាងណាដែរ?
តើគ្រូហោរ៉ាខ្មែរទាយយ៉ាងម៉ច់ដែរ?
តើខ្មែរយើងមានក្បួនទោះទាយអំពីដំណើររបស់ព្រះច័ន្ទដើរទេ?
គឺចង់ដឹងថា គេមានធ្វើជាប្រក្រតិទិនឬមាហាសង្ក្រាន សម្រាប់មើល
ប្រចាំខែប្រចាំឆ្នាំនិមួយៗ ដូចជាយើងចង់មើលបកទៅក្រោយ១០០ឆ្នាំឬទៅមុខ១០០ឆ្នាំ
បានដូចពួកអាមេរិកាំងបារាំងគេធ្វើទេ?
ដូចខ្ញុំបានកើតនៅថ្ងៃពេញបូណ៍មី ថ្ងៃចន្ទ តែមិនបានដឹងថាកើតថ្ងៃទីប៉ុន្មានខែណាច្បាស់លាស់
ខ្ញុំអាចរកឃើញថ្ងៃខែពិតប្រាកដដែលបានកើតតាមក្បួនដំណើរព្រះចន្ទដើររបស់បារាំង អត់ខុសទេ!
សូមទោសដែលយឺតក្នុងការឆ្លើយតប ខ្ញុំមិនអាចសូវដឹងពីការមានជំនឿទៅលើសូរ្យគ្រាសដែរ
ម្យ៉ាងខ្ញុំមិនសូវចាប់អារម្មណ៏ទៅ លើវិស័យហោរាសាស្ត្រដែរ បងអាចស្តាប់ការវិភាគខ្លះតាម
វិទ្យុបារាំងអន្តរជាតិ។ យ៉ាងណាសូរ្យគ្រាស ក៏មិនមានប្រផ្នូរអាក្រក់ដូចផ្កាយដុះកន្ទុយដែរមើលទៅ!
ចំពោះដំនើរព្រះចន្ទ ខ្មែរយើងដូចជាមានដែរ ដែលមានពួកព្រាហ្មក្នុងវាំងធ្វើ(ខ្ញុំមិនសូវដឹងដែរ)
តែមានរយៈពេលយូរប៉ុណ្ណា ខ្ញុំមិនដឹងដែរ ។
ចំពោះថ្ងៃខែកំនើតរបស់បង គឺងាយនឹងរកណាស់ ព្រោះមន្រ្តីជំរើនមានឯកសារនោះ
ខ្ញុំធ្លាប់ឃើញ ពេលគេស្រង់ឈ្មោះ គឺមានថ្ងៃខែកំនត់ត្រឹមត្រូវ ឧទាហរណ៏ ខ្ញុំគ្រាន់តែប្រាប់ថ្ងៃខែឆ្នាំ
កំនើតខ្ញុំអាចរកបាន ថាកើតត្រូវនឹងថ្ងៃច័ន្ទឬ អាទិត្យ រួចផ្ទៀងជាមួយ ប្រតិទិនចន្ទគតិ គឺអាចដឹងថា
ត្រូវនឹងថ្ងៃណា តាមចន្ទគតិហើយ!
ក្រៅពីនឹង ខ្ញុំក៏មិនដឹងដែរ។
អរគុណសាយ័ន្តដែលបានឆ្អើយតប!
ខ្ញុំធ្លាប់មានជំនឿទាំងនោះច្រើន តែឥឡូវនេះពុំសូវជឿទេ
ខ្ញុំកាន់តែដឹងខុសត្រូវច្រើនជាងមុន ដោយមើលសៀវភៅច្រើន
ចេះត្រិះរិះពិចារណាក៏ច្រើន ខ្ញុំបានសិក្សាស្រាវជ្រាវច្រើន
តែខុសគេបន្តិច ខ្ញុំរៀនច្រើន តែមិនសូវមានគ្រូទេ។
ឥឡូវនេះ ខ្ញុំកំពុងតែសាកល្បងចងក្រងសៀវភៅ្ទទស្សនៈវិជ្ជាខាងផ្នែក
ប្រព័ន្ធនយោបាយ ខ្ញុំមានជំនឿថា មានតែប្រព័ន្ធនយោបាយទេ
ដែលអាចដោះស្រាយបាននូវគ្រប់បញ្ហាទាំងអស់ក្នុងលោក…