បណ្ណសារ

បណ្ណសារ សំរាប់ ខែសីហា, 2009

គេ​រកឃើញ​ថា​ បុរស​ចាប់ផ្តើម​ឈានទៅរក​ការបាត់បង់​ពូជ​

ខែសីហា 28, 2009 មតិ 13

គេ​រកឃើញ​ថា​ បុរស​ចាប់ផ្តើម​ឈានទៅរក​ការបាត់បង់​ពូជ​
អ្នក​ពិសោធន៍​នៅក្នុង​ប្រទេស​អូស្ត្រាលី​ដែល​កន្លងមក​មាន​ កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ទូទាំង​ពិភពលោក​បាន​ពោល​ព្យាករណ៍​ទុក​ថា បុរស​កំពុង​តែ​ត្រៀម​ចាប់ផ្តើម​ការបាត់បង់​ពូជ​ដោយសារហ្សែ​ន​កាន់តែ​ ចុះខ្សោយ​ជាលំដាប់ ។​ ​

សាស្ត្រ​ចារ្យ ​ជែន​នី​ហ្វឺ គ្រី​ហ្វ អ្នក​ពិសោធន៍​ក្រូមូហ្សូម​រប​ស់មនុស្ស​នៃ​សាកលវិទ្យា​ល័យ​ជាតិ​របស់​ អូស្ត្រាលី ​បាន​បង្ហើប​ប្រាប់ថា ក្រូមូ​ស្សូម Y ដែល​មាន​សារៈ​សំខាន់​ជា​មួយ​បុរស​ភេទ​កំពុង​ចុះ​ខ្សោយ ហើយ​អាច​នឹង​អស់រលីង​ក្នុង​រយៈពេល ៥ លាន​ឆ្នាំ​ខាងមុខនេះ ។​ ​

​លោក​សាស្ត្រ​ចារ្យ​បាន​ប្រាប់​នៅ​ក្នុង​ការជជែក​វែកញែ​ក​គ្នា​មួយ​ពី​ ប្រធានបទ​ចុះខ្សោយ​នៃ​ក្រូមូ​ហ្សូ​ម Y ជាមួយ​អ​នា​គត​របស់​បុរស​ដែល​ក្នុងនោះ​បាន​ជជែក​ពី​ការ​រលាយ​បាត់បង់​នៃ​ ក្រូមូហ្សូម Y និង​ផលប៉ះពាល់​ដែល​កើតមាន​ទៅលើ​មនុស្ស ។​
​អ្នកវិទ្យាសាស្ត្រ​ផ្នែក​ការវិវត្តន៍​ក្នុង​អតីត​នៃ​កំណត់​ភេទ​ទារក​ក្នុង​ គភ៌​បាន​ពោល​ថា ក្រូមូហ្សូម Y កំពង់តែ​ស្លាប់​បន្តបន្ទាប់ និង​បញ្ហា​ធំ​នោះ​គឺ​វា​មាន​អ្វី​កើតឡើង ។

អ្នកវិទ្យាសាស្ត្រ​បាន​បង្ហើប​ឲ្យដឹង​ទៀត​ថា បុរស​អាច​នឹង​ដើរ​តាម​គន្លង​មួយបែប​របស់​សត្វ​កណ្តុរ​ដែល​ក្រោយ​ពេល​អស់​ ហ្សែ​ន​សំរាប់​សាង​ក្រូមូហ្សូម Y ក្តី​តែ​វា​នៅ​បំរើ​បំរះ​បន្ត​ពូជ​ជានិច្ច ។ គេ​បាន​បង្ហើប​ប្រាប់​ពី​ក្តីព្រួយបារម្ភ​អាច​នឹង​កើត​មាន​អំបូរ​មនុស្ស​ទី ២ ឡើង​នៅ​ពេល​អនាគត​ក៏​ថា​បាន ៕ ​

ចំណាត់ក្រុម ៖សុខភាព

អង្គុយ​យូរពេក​អាច​ធ្វើ​ឲ្យក្លាយ​ទៅ​ជា​មនុស្ស​ងាយ​កើត​រោគ​

ខែសីហា 28, 2009 មតិ 14
officework
អ្នក​ពិសោធន៍​ការពារ​មេរោគ​មហារីក​ពី​សាកលវិទ្យាល័យ​ឃ្វីន​ឡែន​ប្រទេស​ អូស្ត្រាលី​បាន​ចាប់ផ្តើម​សិ​ក្សា​មើល​ថា ក្នុង​មួយ​ថ្ងៃ​មនុស្ស​យើង​ចំណាយ​ពេលវេលា​ក្រោក​ដេកៗ​យូរ​ប៉ុន្មាន ។​ ​

ប្រសិន​បើ​ត្រឹមតែ​ឈោង​ចាប់​អ្វី​បន្តិចបន្តួច ហើយ​បិទ​បើក​ទូរទស្សន៍​​អាចជួយ​មិន​ឲ្យ​ពួកគេ​ក្លាយទៅជា​មនុស្ស​កើតរោគ​បាន ។​

ពួកគេ​បាន​រកឃើញថា ថ្ងៃ​ណា​មួយ​មនុស្ស​យើ​ង​នឹង​ប្រើ​ពេលវេលា ក្រោក​រយៈពេល ១៥ ម៉ោង​អស់​ទៅនឹង​ការមើល​ទូរទស្សន៍ ការបំពេញ​ការងារ និង​ការធ្វើដំណើរ​ជា​ពេលវេលា​រួមគ្នា​ក្នុង​មួយថ្ងៃ ១៤ ម៉ោង ។

អ្នក​ពិសោធន៍​យល់ឃើញថា ប្រសិនបើ​យើង​សំរួល​ការរស់នៅ​ឆ្លៀត​ពេល​វេលា​ហាត់ប្រាណ​យ៉ាងហោចណាស់ ក្នុង​មួយ​ថ្ងៃ​បាន ៣០ នាទី ក៏​ជួយ​ការពារ​រោ​គា​បាន ក៏​ប៉ុន្តែ​ផ្ទុយទៅវិញ​មួយថ្ងៃៗ បាន​ត្រឹម​តែ​អង្គុយ​ដេក ហើយ​ក្រោក​ច្រើនជាង ។ ស្ថានភាព​បែប​នេះ​អាច​ប្រឈម​នឹង​រោគ​ទឹកនោមផ្អែម រោគ​បេះដូង និង​រោគ​សរសៃឈាម ព្រមទាំង​រោគ​ធាត់​ផងដែរ ។ អ្នកនាំពាក្យ​របស់​ក្រុម​អ្នក​ពិសោធន៍​លោក ភល​កា​ឌីន័​រ បាន​រាយការណ៍​ពី​លទ្ធផល​ស្រាវជ្រាវ​ថា កាល​ពី​វ័យក្មេង​មនុស្ស​យើង​ចំណាយ​ពេលវេលា​អង្គុយ ៤៤ ភាគរយ​ក្នុង​មួយ​ថ្ងៃ​ដោយ​មិន​គិត​ពី​ពេល​ដេក ។ ក៏​ប៉ុន្តែ​ក្រោយពេល​ធំ​ពេញវ័យ អង្គុយ​កាន់តែ​ច្រើនឡើង រហូតដល់ ៥៦ ភាគរយ លុះ​មាន​វ័យ​កាន់តែ​ចំណាស់​បន្តិចទៀត ក៏​ឡើង​រហូត​ដល់ ៦៥ ភាគរយ ។​ ​

លោក​បាន​ពោល​បន្តទៀតថា វា​មិនមែន​អាស្រ័យ​ទៅ​លើ​ការ​អង្គុយ​យូរ​រហូត​នោះទេ ក៏​ប៉ុន្តែ​វា​មាន​សារៈសំខាន់​នៅ​ត្រង់​ថា​ គួរ​ប្រែប្រួល​ឥរិយាបថ​ដែល​អាច​ជួយ​ដោះស្រាយ​មិន​ឲ្យ​កើត​មាន​ជាតិ​ស្ករ​ នៅក្នុង​សរសៃ​​ឡើងបាន ព្រោះ​វា​ធ្វើឲ្យ​កើតរោគ​ទឹកនោម​ផ្អែម ។ យើង​កំពុង​ឲ្យ​មនុស្ស​ចៀសវាង​ការ​អង្គុយ​យូរ​ដោយ​មនុស្ស​ទូទៅ​គួរតែ​ស្វែងរក ​វិធី​ឈរ​ធ្វើ​ការងារ​ប្រចាំថ្ងៃ ដូច​ជា​ការ​ឈរ​និយាយ​ទូរស័ព្ទ​ជាដើម ៕

ចំណាត់ក្រុម ៖សុខភាព

ពិតាករ​(PYTHAGORE) ៥៧២-៥០០ មុនគ.ស

ខែសីហា 21, 2009 មតិ 21

ពិតាករជាទស្សនវិទូ និង​ គណិតវិទ្យាដ៏ល្បីល្បាញម្នាក់ គាត់ជាអ្នកបង្កើតពាក្យ ទស្សនវិជ្ជា ដែលភាសាក្រិចហៅថា ហ្វីឡុហ្សូហ្វីយ៉ា អោយប្រើមុនគេនៅសតវត្សទី៩ មុនគ.ស មានន័យថា ស្នេហាគតិវិញ្ញូ

    -ទស្សនវិជ្ជារបស់ពិតាករ

  • ពិតាករមានទស្សនៈថា ចំនួនជាអ្នកដឹងនំាពិភពលោក ។ នៅក្នុងគំនិតរបស់លោកពិតាករ​
  • គំនិតនេះមានលក្ខណះអាថ៌កំបំាងជាលក្ខណះស្យង់ ដោយលោកពិតាករនិងក្រុមសិស្សរបស់លោកយល់ថា : សារជាតិ នៃរាល់វត្ថុបានស្តែងឡើងនៅក្នុងចំនួន ។ ចំនួនបានបង្កើតពិភពលោក​ និងបង្កើតសណ្តាប់ធ្នាប់ នៃសង្គម ។​ ឯមនុស្សក៏កើតឡើងមកពីចំនួនសាច់ផ្សំចំនួនឆ្អឹង ចំនួនសសៃផ្សំ នឹងចំនួនឈាម ។

  • មនុស្សស្លាប់ទៅហើយកើតវិញពោលគឺ គេជឿថា : ព្រលឹងជាធាតុអមតៈ ។
  • ពេលព្រលឹងស្ថិតក្នុងសរីរៈព្រលឹងមានលក្ខណះដូចជាជាប់គុកនៅក្នុងសរីរៈ ពេលដែលមនុស្សស្លាប់ទៅទើបព្រលឹង មានសេរីភាពអាចចេញពីសរីរៈបាន ។

  • - ចំនួនគឺខ្លឹម អ្វីៗដែលមានចំនួនទើបប្រកបដោយសច្ចភាព
  • - ភាវៈសំខាន់ជាងគេគឺ ភ្លើងដែលជាប្រភពនៃពុទ្ធិ ហើយដែលពិតាករដាក់តំណាងលេខ
  • ឯតាឡែក វិញយល់ថា ទឹកសំខាន់ជាង ចំណែកព្រះពុទ្ធយល់ថា : ភាវៈសំខាន់ជាងគេគឺ មហាបាតុភូតទំាង៤មាន : ទឹក,ដី,ភ្លើង នឹងខ្យល់ ។ ពិតាករបានតំណាងស្រ្តីឬសត្វញី ដោយលេខ២ ឯលេខ៣ តំណាងប្រុស ឬសត្វឈ្មោល ដែលមានកំលំាងជាងស្រី ។ លេខ៤ តំណាងអោយយុត្តិធម៌ ។ ឯលេខ៥ តំណាងដោយអាពាហ៏ពិពាហ៏ គឺមានន័យថា : ២បូកនិង៣ ឯលេខ៧ តំណាងមនុស្សឥតបានការ និងលេខ១០ តំណាងអោយអទិទេព ។​

    សីលធម៌របស់ពិតាករ

  • ពិតាករជាជនដែលប្រកបដោយចរិយាសម្បត្តិ និងគុណធម៌ល្អប្រពៃ ។
  • សីលធម៌ដែលពិតាករបានចែក គឺ :

  • - គោរព(អាទិទេព – វិរជន -​ ឪពុកម្តាយ)
  • -​ មនុស្សទំាងអស់ជាបងប្អូន
  • - តំាងជាម្ចាស់ចិត្តរបស់ខ្លួន
  • - ស្រលាញ់យុតិ្តធម៌ – អត់ធ្មត់ – អត់ធន់ – ខន្តី – ព្យាយាម
  • - មានទ្រព្យសម្បត្តិ ល្មមតែរស់បានហើយ
  • - អំពើដែលធ្វើទៅហើយ ត្រូវរំលឹកឡើងវិញដើម្បីពិចារណារកហេតុផលខុស នឹងត្រូវ ។
ចំណាត់ក្រុម ៖ទស្សនវិជ្ជា

រឿង​ ជីវិតនារីអភ័ព្វ​ (បញ្ចប់)

ខែសីហា 14, 2009 មតិ 39

ខ្ញុំតាមស៊ើបសួរពីដំណឹងរបស់បូទីពីមិត្តភ័ក្ត្រដែលរៀនជាមួយនាងពីម្នាក់ទៅម្នាក់
ប៉ុន្តែគ្មានអ្នកណាដឹងទេខ្ញុំពិតជាអន្ទះសារចង់ដឹងពីសុខទុក្ខនាងណាស់ ។ ពីរ
បីថ្ងៃក្រោយមកខ្ញុំក៏បានជួបមិត្តភ័ក្រ្តដែលបូទីជួលផ្ទះនៅជាមួយ នាងប្រាប់ខ្ញុំថាបន្ទាប់ពីប្រលងឆមាសទី២រួច​បូទីបានត្រលប់ទៅស្រុកកំណើត ហើយក៏មិនដឹងថានាងយ៉ាងម៉េចដែរ ។
ប្រមាណជា១សប្តាហ៏ក្រោយមកមានមិត្តភ័ក្រ្តជិតឌិតរបស់បូទីមករកខ្ញុំ
ពួកគេប្រាប់ថាបូទីកំពុងសំរាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យរុស្ស៊ី
នាងបានផ្តាំអោយខ្ញុំទៅលេងនាងផង ។ ខ្ញុំដូចជាភាំងបន្តិច ហើយខ្ញុំសួរទៅពួកគេថា
តើនាងមានជំងឺអ្វីអោយប្រាកដ? ពួកគេប្រាប់ថាគឺ ជំងឺឈាមសស៊ីឈាមក្រហម
ខ្ញុំស្ទើរតែសន្លប់ទៅហើយគ្រាន់តែលឺថានាងមានជំងឺនេះ វាគ្រាន់តែជាការស្មានរបស់បូទីតែប៉ុណ្ណោះ ប៉ុន្តែវាបានក្លាយជាការពិត ។
ខ្ញុំក៏ប្រញាប់ប្រញាល់ទៅកាន់មុន្ទីរពេទ្យនៅពេលនោះក្នុងចិត្តខ្ញុំពិតជាស្មុគស្មាញខ្លាំងណាស់ ហេតុអ្វីក៏ព្រហ្មលិខិតធ្វើបាបមនុស្សល្អបែបនេះ? នៅពេលដែលខ្ញុំទៅដល់បន្ទប់ដែលបូទីសំរាក
ខ្ញុំមានអារម្មណ៏សោកសៅណាស់ក៏ព្រោះតែឃើញបូទីដូចជាធ្ងន់ធ្ងរជាងមុន
ដោយបែកគ្រាប់ឈាមមួយៗហើយ ។ នៅពេលដែលនាងឃើញខ្ញុំនាងដូចជារីករាយណាស់​ហើយម៉ាក់របស់បូទីជាអ្នកកំដរនាង ។
ខ្ញុំនឹងបូទីក៏នំាគ្នាមកអង្គុយលេងលើបង់នៅមុខបន្ទប់ដែលនាងសំរាក
ដើម្បីជជែកគ្នាលេងខ្ញុំពិតជាឆ្ងល់ណាស់ថាហេតុអ្វីបានជានាងមានជំងឺនេះ
សូម្បីតែនាងខ្លួនឯងផ្ទាល់ក៏នឹកស្មានមិនដល់ដែរ
ប៉ុន្តែនាងគ្រាន់តែនិយាយថានេះប្រហែលជាកម្មរបស់នាង ។ ខ្ញុំពិតជាអាណិតនាងណាស់ នាងនៅក្មេងណាស់មិនគួរណាឡើយកើតជំងឺនេះទេ ខ្ញុំមានតែកំលំាងចិត្តផ្តល់អោយនាងប៉ុណ្ណោះ ។
ការទៅសួរសុខទុក្ខរបស់ខ្ញុំវាបានក្លាយទៅជាការជួបជាលើកចុងក្រោយទៅវិញ
គ្រប់យ៉ាងវាដូចជាសញ្ញាដឹងជាមុនចឹងព្រោះខ្ញុំមានអារម្មណ៏ថានាងនឹងឃ្លាតឆ្ងាយពីខ្ញុំ
ហើយមិនដឹងមូលហេតុអ្វីខ្ញុំស្រក់ទឹកភ្នែក ។ ប៉ុនមាណថ្ងៃក្រោយមក
ខ្ញុំក៏មានជំងឺត្រូវសំរាកព្យាបាលនៅផ្ទះពេលនោះខ្ញុំចង់ដឹងពីសុខទុក្ខរបស់បូទីណាស់
និងចង់ទៅសួរសុខទុក្ខនាងដែរ ប៉ុន្តែខ្ញុំមិនអាចទៅបាន ។
ប្រមាណជាបីថ្ងៃក្រោយមកបងស្រីរបស់ខ្ញុំបានប្រាប់ថា
គាត់បានជួបនិងមិត្តរបស់ខ្ញុំហើយគេបានផ្តំាគាត់អោយប្រាប់ខ្ញុំថា បូទីនាងស្លាប់ហើយ គ្រាន់តែលឺចឹងខ្ញុំនៅទ្រឹងនិយាយមិនចេញ ព្រោះអ្វីដែលមិនគួរកើតវាបានកើតឡើងរួចទៅហើយ ។
ចុងបញ្ចប់នៅសល់តែភាពសោកស្តាយតែប៉ុណ្ណោះ
ហើយក៏សង្ឃឹមថានាងនិងបានទៅដល់ទីសុខទៅចុះ ។

នេះជារឿងពិតរបស់មិត្តសំលាញ់ខ្ញុំ នាងបានស្លាប់នៅខែកក្កដា ឆ្នាំ២០០៥ ។

យើងមិនអាចដឹងថាថ្ងៃស្អែកនិងមានរឿងអ្វីកើតឡើង ហើយយើងក៏មិនអាចគ្រប់គ្រងភាពចៃដន្យ និងឧបទ្ទវហេតុបានដែរ ។ ដូចេ្នះអ្វីដែលយើងចង់ធ្វើយើងត្រូវតែធ្វើវាអោយហើយ កុំរង់ចំាថ្ងៃស្អែក ព្រោះវាអាចក្លាយទៅជាវិប្បដិសេរីអស់មួយជីវិត ។

ចំណាត់ក្រុម ៖ជីវិតពិត
តាមដាន

Get every new post delivered to your Inbox.