តើសំពត់ក្បិន មានកំណើតតាំងពីពេលណា?
ស្រ្តីខ្មែរស្លៀកសំពត់ចងក្បិន ចុងឆ្នាំ១៨០០
ស្រ្តីខ្មែរស្លៀកសំពត់ចងក្បិន សម័យបច្ចុប្បន្ន
យោងទៅតាមការតំណាលតៗ គ្នារបស់លោកតា លោកយាយ ចាស់ៗ បានតំណាលរឿងព្រេង ដែលទាក់ ទងទៅនិងសំពត់ចងក្បិនថា ៖ កាលពីយូរលង់ណាស់មកហើយ ខ្មែរយើង ស្លៀកសំពត់ចងក្បិនតាមសាសនាក្លិង្គ។ សាសន៍ក្លិង្គកាន់សាសនាជាច្រើនបែបណាស់ តែសាសនាដែលធំជាងគេគឺ ព្រហ្មញ្ញសាសនា ។ ព្រះមហាក្សត្រខ្មែរយើងដែលកសាងអង្គរវត្ដ ក៏ឧទ្ទិសចំពោះព្រហ្មញ្ញសាសនាដែរ ។ កាលពីសម័យបុរាណខ្មែរយើងនិយម រាប់អានរឿងរាមកេរ្តិ៍ណាស់នៅនឹងជញ្ជាំងអង្គរវត្ដថែវជាន់ទី ១ ទៀតផង ។ ចំពោះមូលហេតុដែលសាសន៍ក្លិង្គ ស្លៀកសំពត់ចងក្បិន ពីព្រោះក្លិង្គគេគោរពចំពោះហនុមាន ដែលជាទេវបុត្ររបស់គេមួយ ហនុមានជាសេនារបស់ ព្រះរាម ក្នុងរឿងរាមកេរ្តិ៍ ។ ដូច្នេះហនុមានមានសម្បុរស ហើយគេស្លៀកពាក់ឱ្យមានកន្ទុយ(ហនុមានមានជាតិ ជាសត្វស្វាសមានកន្ទុយ) ។
មានមតិខ្លះទៀតយល់ថា ក្លិង្គទាំងនោះជាពលនៅក្រោមអធិបតេយ្យហនុមាន បានជាគេស្លៀកពាក់ស ហើយ បណ្ដុះកន្ទុយយ៉ាងដូច្នេះ។ សរុបសេចក្ដីមកយើងឃើញថា សំពត់ចងក្បិនដែលខ្មែរយើងមានការស្លៀក ពាក់រហូតមកដល់សព្វថ្ងៃនេះ គឺយកតាមសាសន៍ក្លិង្គ ដែលមានបំណងធ្វើតាមហនុមានជាសេនាឯករបស់ ព្រះរាម។
តែឥឡូវនេះមិនមែនតែប្រុសៗ ទេ ដែលស្លៀកសំពត់ចងក្បិន ស្រីៗ ក៏ស្លៀកសំពត់ចងក្បិនដែរ ។ ដូចជា នៅក្នុងរាជកាលព្រះករុណា នរោត្តម (គ.ស ១៨៣៥-១៩១៤) គេស្លៀកចងក្បិនស្លុយចុះទៅក្រោម រួចមកនៅ ត្រឹមពាក់កណ្ដាលកំភួនជើង ។ លុះមកដល់រជ្ជកាលព្រះករុណា ស៊ីសុវត្ថិ (គ.ស ១៨៧៥-១៩៤១) គេចងក្បិន ខើចនៅក្រោមជង្គង់បន្តិច ដោយគេគិតថាការធ្វើរបៀបនេះ គឺយកតាមសៀម ។ ចំណែកឯសៀម និងខ្មែរ ជាប្រទេសនៅជិតគ្នា ហើយសៀមបានយកតាមបែបស្លៀកសំពត់ចងក្បិនរបស់ខ្មែរទៅស្លៀក ស្លៀកមិនត្រឹមតែ ប្រុសទេ ថែមទាំងស្រីទៀតផង ។ លុះខ្មែរយើងឃើញថាស្ត្រីស្លៀកក្បិនល្អដែរ ក៏នាំគ្នាស្លៀកតាមសៀម ។ អ្នកស្រុកបាត់ដំបង និងអ្នកស្រុកសៀមរាប ដែលនៅជិតសៀម ធ្វើតាមសៀមស្លៀកសំពត់ចងក្បិនលិចត្រឹមជង្គង់ គឺខើចជាងសំពត់ចងក្បិនរបស់ប្រជាជនខ្មែរដែលនៅភូមិឯទៀត ។ បច្ចុប្បន្ននេះ សំពត់ចងក្បិនខ្មែរយើង និយមស្លៀកនៅក្នុងពិធីបុណ្យធំៗ ដូចជាក្នុងព្រះបរមរាជវាំង ឬពិធីបុណ្យជាតិ ពិសេសក្នុងទំនៀមទម្លាប់ប្រពៃណីជាតិដែលមានដូចជា៖ ពិធីមង្គលការជាដើម។





ធារ៉ាមានស្លៀកនឹងគេអត់?
ខ្ញុំធ្លាប់ស្លៀកតាបង កាលខ្ញុំទៅធ្វើជាអ្នកកាន់ផ្កាក្នុងពិធីមង្គលការបងប្អូន ។ ហើយចុះបងសុភ័ក្ត្រ ធ្លាប់ស្លៀកអត់??
សួស្តី សុធារ៉ា! អត្ថបទនេះល្អណាស់។
សំណូមពរ ៖ អក្ខរាវិរុទ្ធសរសេរពុំសូវបានល្អទេ សូមពិនិត្យមុននឹងដាក់ផ្សាយ ព្រោះវាអាចបណ្តាលឲ្យអ្នកអានមើលពុំសូវយល់ និងអាចមាន ការភ័ណ្ឌច្រលំ (ដោយបំណងល្អ)
រកយូរហើញអាប្រវិត្តសំលៀកបំពាក់ខែ្មរអញ្ជឹង។ អរគុណបងធារ៉ាដែលបានប្រាប់ មិនដឹងម៉េញ ទេអារឿងអញ្ជឹងចង់ដឹងណាស់ នៅសល់ស្បៃនារីពាក់មិនដឹងចេញពីណា? បើមានទៀតកុំ ភេ្លចចែករំលែក។ អត្តបទនេះមានភសុតាងល្អទៀត ដូចជាស្រីស្លៀកក្បិន ព្រោះថា ខែ្មរយើង នារីមុនសម័យលង្វែក គឺសំពត់ជាសំលៀកបំពាក់ចំាបាច់ ក្បិនទើបតែក្រោយទេ ទោះជា យ៉ាងណា ក្បិននូវតែជារបស់ខែ្មរបងើ្កតមុនសៀមដែរ គឺប្រុសស្លៀក។ អត្តបទនេះ គឺបង្ហាញភសតាងថាខែ្មរមានវប្បធម៏មុនសៀម។
ចាស មិនអីទេខ្ញុំនឹងរកអត្ថបទល្អៗ ។ អូហ៏! engsamnang អាយុប៉ុន្មាន? បានហៅខ្ញុំបងនឹង
អៃយ៉ាចំជាល្អមែន!
បើបានម្ខាស់គេហទំព័រស្លៀកសំពត់ចងក្បិន
ហើយបង្ហាញរាងទៀត ចំជាអត់ទាស់តាម៉ង!
ចេះរកឃើញ ប្រហែលជាកេងយល់សប្តទេមើលទៅ!
មិនអីទេ ខ្ញុំនិងរៀនមើលប្រវត្តិសំពត់ចងក្បិនអោយដឹង
អត់ដែលដឹងសោះ!
ចុះអាខោចែវមិនដាក់អោយមើលផង!
ហេហេ មិនហ៊ានដាក់រូបខ្លួនឯងទេ ព្រោះខ្លាចមាន់ផ្អើល
ដើមត្នោត មួយ អានពិបាកយល់ដែរ អត្ថបទខាងលើ ចឹងបានសរសេរឡើងវិញ ដូចខាងក្រោម ៖
———-
តាមតំណាលតគ្នា របស់ចាស់ៗ ជារឿងព្រេង ទាក់ទិននឹងសំពត់ចងក្បិន ធ្វើអោយកូនខ្មែរ បានដឹងខ្លះ ឫសគល់ នៃសំលៀកបំពាក់ចងក្បិន ក្នុងសង្គមខ្មែរ បច្ចុប្បន្ន។
ខ្មែរកាលពីបូរាណ ស្លៀកសំពត់ចងក្បិន តាមសាសនាមួយ នៅប្រទេសឥណ្ឌា។ កាលណោះ សាសនាព្រាហ្ម ឬ ព្រហ្មញ្ញសាសនា ជាសាសនាធំបំផុត មានឥទ្ធិពល ជាងសាសនាដទៃ នៅប្រទេសឥណ្ឌា។ វាមានឥទ្ធិពលខ្លាំង រាលដាលដល់អាណាចក្រខ្មែរ សម័យមុនអង្គរ, ជាក់ស្តែងព្រះមហាក្សត្រខ្មែរ សម័យនោះ បានកសាងប្រាសាទអង្គរវត្ត សំរាប់ឧទ្ទិស ដល់សាសនាព្រាហ្ម។ ឥទ្ធិពល សាសនាព្រាហ្ម ឬ ព្រហ្មញ្ញសាសសនា ជ្រៀតចូលអារម្មណ៍ គ្រប់ស្រទាប់មហាជនខ្មែរ សម័យនោះ ទើបរឿងរាមកេរ្តិ៍ ជារបស់សាសនាព្រាហ្ម ត្រូវបានដាប់ឆ្លាក់ ជាឈុតរឿង ជាប់នៅជញ្ជាំងប្រាសាទអង្គរវត្ត ជាន់ទី ១។ រីឯ តួអង្គហនុមាន ដ៏មានឫទ្ធិ ក្នុងរឿងរាមាយាណះ ព្រហ្មញ្ញសាសនា ជានិច្ចកាល ចងក្បិនចេញប្រយុទ្ធជោគជ័យ ដណ្តើមមកវិញ នាងសីតា, បវរភរិយា របស់ព្រះរាម, ដែលពួកសភាវៈអាក្រក់ ដូចជា ក្រុងរាពណ៍ កុម្ភកាណ៌ … បានលាក់ទុក។ តាមរយះ រឿងរាមាយាណះ របស់ឥណ្ឌា (ឬ រឿងរាមកេរ្ត៍ ជារបស់ខ្មែរ), ឃើញថា ពពួកឥណ្ឌា តែងគោរពបូជា ហនុមាន ស្មើព្រះមួយអង្គ ដែលជាសេនា របស់ព្រះរាម ក្នុងរឿងរាមាយាណះ របស់ឥណ្ឌា។ ដើម្បីបង្ហាញភាពមានឫទិ្ធ ដូចហនុមាន, មហាជនឥណ្ឌា ទំលាប់ស្លៀកចងក្បិន ជាប្រពៃណី ហូរហែរ ប៉ុន្តែបច្ចុប្បន្ន មិនថាពពួកឥណ្ឌា សូម្បីពួកប្រទេស ជាប់ឥទ្ធិពលប្រពៃណីឥណ្ឌា ដូចប្រទេសខ្មែរ … ក៏ស្លៀកចងក្បិនម្តងម្កាល ក្នុងពិធីបុណ្យសំខាន់ៗ ចឹងដែរ។
ហនុមាន (ស្តេចស្វា ស) តំណាងតួអង្គសប្បុរស វៀងវៃ មានឫទ្ធិ ក្នុងរឿងរាមាយណៈ, ហើយពួកអ្នកស្លៀកចងក្បិន ក៏ចងក្បិនចេញកន្ទុយ ស្រដៀងកន្ទុយសត្វស្វា ស ដូចហនុមាន ចឹងដែរ។ រីឯពពួកឥណ្ឌា នាំគ្នាស្លៀកពាក់គ្រប់គ្នា តាមបែបស្លៀកចងក្បិន មានកន្ទុយក្បិន ស្រដៀងកន្ទុយស្វា របស់ស្តេចស្វា ស ធ្វើអោយមានការគិតច្រលំ ពពួកឥណ្ឌានោះ ជាពល របស់ហនុមាន ទៅវិញ។ ឥទ្ធិពល ស្លៀកសំពត់ចងក្បិន នៅប្រទេសឥណ្ឌា បានជ្រៀតចូលសង្គមខ្មែរ នៅប្រទេសខ្មែរ ពីបុរាណ រហូតដល់បច្ចុប្បន្ន ព្រោះតែអាណាចក្រខ្មែរ នៅសម័យង្គរ ធ្លាប់បានរងឥទ្ធិពល ប្រពៃណីព្រហ្មញ្ញសាសនា ពីប្រទេសឥណ្ឌា។
កាលបុរាណ មានតែប្រុសស្លៀកចងក្បិន ប៉ុន្តែបច្ចុប្បន្ន ក្នុងពិធីបុណ្យសំខាន់ៗ ដូចជា ពិធីមង្គលការ, ឃើញមានទាំងប្រុស ទាំងស្រី ស្លៀកចងក្បិន ជាពិសេស កូនកំលោះ កូនក្រមុំ។ របៀបស្លៀក សំពត់ចងក្បិន មានភាពខុសខ្លះ ពីមួយរាជកាលស្តេច ទៅមួយរាជកាលស្តេច, និង វិវត្តតាមពេលវេលា ឧទាហរ ៖
- រាជកាលស្តេច នរោត្តម (គ.ស ១៨៣៥-១៩១៤) គេស្លៀកចងក្បិន ទុកស្លុយវែងទៅក្រោម រួចគេស្លៀកចងក្បិន មកត្រឹមពាក់កណ្ដាលកំភួនជើង។
- រាជកាល ស៊ីសុវត្ថិ (គ.ស ១៨៧៥-១៩៤១) គេចងក្បិន ខើចបន្តិច នៅក្រោមជង្គង់ ដោយផ្អែកតាម គំរូសៀម។ នៅប្រទេសខ្មែរ មានតែប្រុស ដែលស្លៀកសំពត់ចងក្បិន, រីឯ នៅប្រទេសសៀម ដែលជាទឹកដីដើម របស់ខ្មែរ បែរជាខ្មែរគ្រប់គ្នា នៅទីនោះ ស្លៀកសំពត់ចងក្បិន មិនថាប្រុសស្រី ថ្វីបើប្រទេសសៀម និងប្រទេសខ្មែរ ជាប្រទេសជាប់របងគ្នា ហើយដែលការស្លៀកចងក្បិន មានប្រភពពីប្រទេសខ្មែរ។ ពេលខ្មែរឃើញស្ត្រីស្លៀកក្បិន សមគួរគយគន់ដែរ ក៏នាំគ្នាស្លៀកចងក្បិន តាមគំរូសៀម ជាពិសេស កូនខ្មែរខេត្តបាត់ដំបង និង កូនខ្មែរខេត្តសៀមរាប ដែលជាខេត្តខ្មែរ ក្បែរប្រទេសសៀម ភាគច្រើនស្លៀកសំពត់ចងក្បិន លិចត្រឹមជង្គង់ តាមបែបសៀម ខើចជាងចំណងក្បិនទូទៅ របស់ខ្មែរ។
ជារួម បច្ចុប្បន្ន មហាជនខ្មែរ និយមស្លៀក សំពត់ចងក្បិន ក្នុងពិធីបុណ្យធំៗ ដូចជា ក្នុងបរមរាជវាំង ទីស្នាក់របស់ស្តេច, ក្នុងពិធីបុណ្យជាតិ និង ក្នុងពិធីផ្សេងៗ តាមទំលាប់ប្រពៃណីខ្មែរ ក្នុងនោះមាន ពិធីមង្គលការ … ជាដើម។
—–
អរគុណ ដើមត្នោតមួយ!
អរគុណ ដើមត្នោត! ដែលបានរៀបរាប់យ៉ាងក្បោះក្បាយ
អានហើយធ្វើឲ្យខ្ញុំរិតតែចង់ដឹង បន្ថែមទៀត បើដើមត្នោតមានអត្ថបទប្រភេទនេះ សូមដាក់ផ្សាយ ខ្ញុំនឹងទៅអានឲ្យបានមុនគេ។ អរគុណម្តងទៀត
ធារ៉ា ខិតខំស្រាវជ្រាវទៅ ប្រពៃណីខ្មែរ, ដើមត្នោតមួយ នឹងកែសំរួល តាមចំណេះ របស់ដើមត្នោតមួយ។
ដើមត្នោតមួយ មានអនុសាសទៅធារ៉ា អោយប្រមូល ការស្រាវជ្រាវ របស់ធារ៉ា អំពីប្រពៃណីខ្មែរ ដោយចងក្រងវា ជាឯកសារ PDF ដាក់ឈ្មោះអ្នកស្រាវជ្រាវ និងចងក្រង (ធារ៉ា) ជាប្រយោជស្វែងយល់ចំណេះ សំរាប់កូនខ្មែរ ជំនាន់បន្តបន្ទាប់។
សូមទោសបងប្អូនទំាងអស់គ្នាចំពោះអក្ខរាវិរុទ្ធ ព្រោះប្រញាប់ពេកហើយពិនិត្យមិនបានល្អិតល្អន់ ធ្វើអោយបងប្អូនពិបាកអានបន្តិច ។ សូមអាធ្យាស្រ័យផងចុះ!
ពីម្ចាស់ប្លក!
តាមពិតទៅមិនមែនយើងឃើញសៀមស្លៀកស្អាតបាន ស្ត្រីខ្មែរ ស្លៀកដែរទេ។ នេះដូចរឿងភ្លេង ពិណពាទ្យ និង ភ្លេងសៀម ហើយ។ នេះមកពីសង្រ្គាមច្រើនពេកទើបមានការរអាក់រអួលផ្នែក សំលៀកបំពាក់នេះ
បង៖ តើគួរដេរសំពត់ក្បិនជារបៀបក្រមាឬសារុង?