រឿង ជីវិតនារីអភ័ព្វ (បញ្ចប់)
ខ្ញុំតាមស៊ើបសួរពីដំណឹងរបស់បូទីពីមិត្តភ័ក្ត្រដែលរៀនជាមួយនាងពីម្នាក់ទៅម្នាក់
ប៉ុន្តែគ្មានអ្នកណាដឹងទេខ្ញុំពិតជាអន្ទះសារចង់ដឹងពីសុខទុក្ខនាងណាស់ ។ ពីរ
បីថ្ងៃក្រោយមកខ្ញុំក៏បានជួបមិត្តភ័ក្រ្តដែលបូទីជួលផ្ទះនៅជាមួយ នាងប្រាប់ខ្ញុំថាបន្ទាប់ពីប្រលងឆមាសទី២រួចបូទីបានត្រលប់ទៅស្រុកកំណើត ហើយក៏មិនដឹងថានាងយ៉ាងម៉េចដែរ ។
ប្រមាណជា១សប្តាហ៏ក្រោយមកមានមិត្តភ័ក្រ្តជិតឌិតរបស់បូទីមករកខ្ញុំ
ពួកគេប្រាប់ថាបូទីកំពុងសំរាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យរុស្ស៊ី
នាងបានផ្តាំអោយខ្ញុំទៅលេងនាងផង ។ ខ្ញុំដូចជាភាំងបន្តិច ហើយខ្ញុំសួរទៅពួកគេថា
តើនាងមានជំងឺអ្វីអោយប្រាកដ? ពួកគេប្រាប់ថាគឺ ជំងឺឈាមសស៊ីឈាមក្រហម
ខ្ញុំស្ទើរតែសន្លប់ទៅហើយគ្រាន់តែលឺថានាងមានជំងឺនេះ វាគ្រាន់តែជាការស្មានរបស់បូទីតែប៉ុណ្ណោះ ប៉ុន្តែវាបានក្លាយជាការពិត ។
ខ្ញុំក៏ប្រញាប់ប្រញាល់ទៅកាន់មុន្ទីរពេទ្យនៅពេលនោះក្នុងចិត្តខ្ញុំពិតជាស្មុគស្មាញខ្លាំងណាស់ ហេតុអ្វីក៏ព្រហ្មលិខិតធ្វើបាបមនុស្សល្អបែបនេះ? នៅពេលដែលខ្ញុំទៅដល់បន្ទប់ដែលបូទីសំរាក
ខ្ញុំមានអារម្មណ៏សោកសៅណាស់ក៏ព្រោះតែឃើញបូទីដូចជាធ្ងន់ធ្ងរជាងមុន
ដោយបែកគ្រាប់ឈាមមួយៗហើយ ។ នៅពេលដែលនាងឃើញខ្ញុំនាងដូចជារីករាយណាស់ហើយម៉ាក់របស់បូទីជាអ្នកកំដរនាង ។
ខ្ញុំនឹងបូទីក៏នំាគ្នាមកអង្គុយលេងលើបង់នៅមុខបន្ទប់ដែលនាងសំរាក
ដើម្បីជជែកគ្នាលេងខ្ញុំពិតជាឆ្ងល់ណាស់ថាហេតុអ្វីបានជានាងមានជំងឺនេះ
សូម្បីតែនាងខ្លួនឯងផ្ទាល់ក៏នឹកស្មានមិនដល់ដែរ
ប៉ុន្តែនាងគ្រាន់តែនិយាយថានេះប្រហែលជាកម្មរបស់នាង ។ ខ្ញុំពិតជាអាណិតនាងណាស់ នាងនៅក្មេងណាស់មិនគួរណាឡើយកើតជំងឺនេះទេ ខ្ញុំមានតែកំលំាងចិត្តផ្តល់អោយនាងប៉ុណ្ណោះ ។
ការទៅសួរសុខទុក្ខរបស់ខ្ញុំវាបានក្លាយទៅជាការជួបជាលើកចុងក្រោយទៅវិញ
គ្រប់យ៉ាងវាដូចជាសញ្ញាដឹងជាមុនចឹងព្រោះខ្ញុំមានអារម្មណ៏ថានាងនឹងឃ្លាតឆ្ងាយពីខ្ញុំ
ហើយមិនដឹងមូលហេតុអ្វីខ្ញុំស្រក់ទឹកភ្នែក ។ ប៉ុនមាណថ្ងៃក្រោយមក
ខ្ញុំក៏មានជំងឺត្រូវសំរាកព្យាបាលនៅផ្ទះពេលនោះខ្ញុំចង់ដឹងពីសុខទុក្ខរបស់បូទីណាស់
និងចង់ទៅសួរសុខទុក្ខនាងដែរ ប៉ុន្តែខ្ញុំមិនអាចទៅបាន ។
ប្រមាណជាបីថ្ងៃក្រោយមកបងស្រីរបស់ខ្ញុំបានប្រាប់ថា
គាត់បានជួបនិងមិត្តរបស់ខ្ញុំហើយគេបានផ្តំាគាត់អោយប្រាប់ខ្ញុំថា បូទីនាងស្លាប់ហើយ គ្រាន់តែលឺចឹងខ្ញុំនៅទ្រឹងនិយាយមិនចេញ ព្រោះអ្វីដែលមិនគួរកើតវាបានកើតឡើងរួចទៅហើយ ។
ចុងបញ្ចប់នៅសល់តែភាពសោកស្តាយតែប៉ុណ្ណោះ
ហើយក៏សង្ឃឹមថានាងនិងបានទៅដល់ទីសុខទៅចុះ ។
នេះជារឿងពិតរបស់មិត្តសំលាញ់ខ្ញុំ នាងបានស្លាប់នៅខែកក្កដា ឆ្នាំ២០០៥ ។
យើងមិនអាចដឹងថាថ្ងៃស្អែកនិងមានរឿងអ្វីកើតឡើង ហើយយើងក៏មិនអាចគ្រប់គ្រងភាពចៃដន្យ និងឧបទ្ទវហេតុបានដែរ ។ ដូចេ្នះអ្វីដែលយើងចង់ធ្វើយើងត្រូវតែធ្វើវាអោយហើយ កុំរង់ចំាថ្ងៃស្អែក ព្រោះវាអាចក្លាយទៅជាវិប្បដិសេរីអស់មួយជីវិត ។




កំសត់ណាស់រឿងនេះ ឈាមសស៊ីឈាមក្រហម អត់ដឹងបណ្តាលមកពីអី
ពិបាកនិយាយណាស់
តែខ្ញុំឮគេធ្លាប់កើតជម្ងឺនេះដែរ តែគេបែរជារស់ទៅវិញ រហូតមកដល់សព្វថ្ងៃនេះ
មានមីងមួយគាត់បានកើតរោគនេះកាលពីយូរណាស់ហើយ តែនៅពេលនោះ
គាត់បានក្បត់ប្តីរបស់គាត់ ទៅបានប្រុសផ្សេងមួយទៀត ត្រូវជាពួកម៉ាកប្តី
របស់គាត់នោះឯង ពន្រត់គ្នាទៅបាត់ទៅ ស្រាប់តែប្រហែលជាមួយឆ្នាំក្រោយ
មកឮថាគាត់បាត់ជម្ងឺឈាមសស៊ីឈាមក្រហមនោះទៅ។
ប្រហែលជាបុរសថ្មី គេមានថ្នាំសក្តិសិទ្ធមើលទៅ!
ខ្ញុំក៏មិនដឹងពីជំងឺនិងច្បាស់ដែរ គ្រាន់តែដឹងថាវាវិវឌ្ឃន៏លឿនណាស់ បើគេមានលុយប្រហែលជារស់បានយូរហើយ ។
បើតាមដឹងពួកគាត់នោះមិនមានលុយជាធំទេ
ប្រហែលជាមានការប្លះប្តូរជីវភាពការរស់នៅ
ជាពិសេសគាត់មានម្ចាស់ថ្មី ប្រហែលជាម្ចាស់
ថ្មីនោះហើយដែលអាចធ្វើឱ្យគាត់ជាឡើងវិញ
ដោយញាំងឱ្យចិត្តសប្បាយៗក៏មិនដឹង ស្តាយ
ដែរកាលពីចុងឆ្នាំ២០០៩នេះ ខ្ញុំបានជួបពូដែល
ជាប្តីរបស់គាត់ដែលមកលេងបងប្អូនគាត់នៅ
ក្បែរខ្ញុំ ហើយមិនបានសួរនាំគាត់រឿងនោះដែរ
សួរតែរឿងផ្សេងៗ ហើយបន្ទាប់មកពូនោះក៏
បាត់ខ្លួនទៅទៀត មិនដឹងទៅណា សួរអ្នកណា
ក៏មិនដឹងរហូតមកសព្វថ្ងៃនេះ។ល។
ពាក្យពីរបីបន្ទាត់ខាងក្រោមដូចជាមានន័យសំខាន់ច្រើនយ៉ាង
ដែលគួរឱ្យចាប់អារម្មណ៍តែមិនទាន់យល់ឱ្យបានច្បាស់លាស់
សូមកញ្ញាអត្ថាធិប្បាយបន្ថែមបន្តិចទៀតមើល!
មិនច្បាស់ត្រង់ចំនុចណាសូមវាចារប្រាប់មក ហេហេ ខ្ញុំដូចជាអត់មានបង្កប់ន័យជ្រៅផង ។
I just quickly read through, it is pretty sad story. There is a food for thought at the end. thanks
Thanks for your comment.
ប្រហែលជាអ្វីៗ ដែលវាមានការប្រែប្រួលមិនទៀងទាត់ ដែលយើងមិនអាចដឹងបាន
មែនទេ? ប៉ុន្តេយ៉ាងណាក៏ដោយ វាក៏ពុំមែនអត់ដំណឹងសូន្យនោះដែរ វាតែងតែមាន
ហេតុផលរបស់វាជាដរាប ត្រង់យើងដឹងឬមិនដឹង អាស្រ័យទៅលើសតិសម្បជ្ជញ្ញៈ
បើយើងផ្តោតអារម្មណ៍ទៅលើគោលដៅអ្វីដែលយើងចង់បាន គឺយើងអាចដឹង
មែនទេ សុធារ៉ា?
ចាស! គឺពិតជាត្រឹមត្រូវហើយ peehs07 គឺអាស្រ័យទៅលើសតិសម្បជ្ជញ្ញៈរបស់យើង ។ តែរឿងហេតុខ្លះ គឺមិនដូចនឹងការគិតរបស់យើងទំាងស្រុងនោះទេ ពេលខ្លះក៏សមតាមបំនង ហើយពេលខ្លះក៏មិនសមតាមបំនង
ព្រះថាយើងធ្វើបុណ្យតែងតែនិងបានបុណ្យ ដូច្នេះគោលបំណងរបស់យើងដែលប្រាថ្នា
ទៅហើយតែងតែនិងបានរបស់ដែលយើងបានមិនខានឡើយ លើកលែងតែយើងប្តូរចិត្ត
របស់យើងទៅវិញទេ ដែលបណ្តាលឱ្យខកខាន ដូចកាលពេលមុនខ្ញុំបាននិយាយថា ខ្មែរ
យើងធ្វើបុណ្យអុចតែធូបបន់ស្រន់ តែអត់ធ្វើការអីទេ ដេកចាំតែទទួលផលបុណ្យនោះ តែ
ចំណែកជនជាតិចិនវិញ គាត់អុចធូបបន់ស្រន់ហើយ គាត់ទៅធ្វើការរកស៊ីលក់ដូរជាប់ជា
និច្ច ដូច្នេះគាត់បានកំរៃផលមកជាច្រើនជាទីគាប់ចិត្ត ត្រង់នេះហើយគាត់ថាធ្វើបុណ្យបាន
បុណ្យមែន ដូច្នេះគាត់ធ្វើទៀត។ យ៉ាងណាមិញ បើកញ្ញាសុធារ៉ាធ្វើដូចខ្ញុំថា ច្បាស់ជាបាន
បុណ្យមិនខានឡើយ តែយើងធ្វើបុណ្យហ្នឹងសូមឱ្យកញ្ញាញញឹមផង បើមិនញញឹមទេឬ
មិនជ្រះថ្លាទេ មិនសូវបានបុណ្យទេណា! យ៉ាងម៉េចសុធារ៉ាយល់ដូចខ្ញុំថាទេ?
ហេហេ ម្យ៉ាងដែរ ។
ខ្ញុំសូមបន្ថែម អំពីររឿងដែលយើងធ្វើអ្វី ដោយរីករាយសប្បាយចិត្ត យើងតែងតែបានមកវិញនូវអ្វីៗដែលជាទីរីក
រាយសប្បាយចិត្តដែរ ទោះជាឃើញជាក់ស្តែងឬមិនជាក់ស្តែងក៏ធ្វើឱ្យយើងសប្បាយចិត្តដែរ ខ្ញុំសូមលើក
ឧទាហរណ៍រឿងខ្ញុំផ្ទាល់ខ្លួនមួយ ខ្ញូំធ្លាប់និយាយថា ខ្ញុំចូលចិត្តស្រឡាញ់សៀវភៅណាស់ ដោយយក
សៀវភៅរៀបធ្វើជាគ្រែដេកហើយធ្វើជាខ្នើយកើយ គឺមុននឹងកេងខ្ញុំតែងតែអានសៀវភៅជានិច្ច លុះខ្ញុំ
កេងទៅក៏លក់ស្រួលដែរ តែនៅពេលដែលខ្ញុំកំពុងតែកេងលក់នោះ ខ្ញុំតែងតែយលសប្តឃើញបវរកញ្ញា
ស្អាតៗ ដូចស្ត្រីទេពអប្សរអញ្ចឹង គេមកនាំខ្ញុំទៅដើរលេងជាមួយគេយ៉ាងសប្បាយ ខ្ញុំស្មានតែជារឿង
ពិតខំអរ ស្រាប់តែភ្ញាក់ឡើងខ្លួនកំពុងដេកនៅលើសៀវភៅសោះ ទោះបីជារឿងយលសប្តក្តីក៏ជារឿង
មួយដ៏ល្អជួយផ្តល់នូវប្រាជ្ញាស្មារតីខ្ញុំ ឱ្យរឹតតែខំរៀននិងធ្វើការយ៉ាងខ្លាំង ហើយយលសប្តនោះស្ទើរ
រៀងរាល់យប់ គឺសប្បាយក្នុងយលសប្ត នេះម្យ៉ាងដែរគឺអត់មានរឿងរ៉ាវអីអាលីង បើយើងដើរលេង
ផ្តេសផ្តាសប្រហែលជាមិនសូវសុខទេមើលទៅ។ល។ នេះជារឿងមួយគួរពិចារណាដែរ ខ្ញុំគិតឃើញ
ថាវាមិនមែនខាតប្រយោជន៍ទេ តែអាចជារឿងសើចលេងក៏ថាបានចំពោះអ្នក…
និយាយរឿងស្លាប់ឱ្យស្ដាប់
មើ! បឿនជួយបញ្ហាញផ្លូវផងមើល!
កញ្ញាកំពុងតែគិត មិនច្បាស់ថាទៅផ្លូវណាទេ!
ទេ! រឿងបង្ហាញផ្លូវខ្ញុំជួយមិនបានទេ មិនសូវស្គាល់ផ្លូវច្បាស់ផង
អាផ្លូវណាកុំឱ្យប៉ូលិសចាប់!
ឈាមសស៊ីឈាមក្រហមនឹងគេហៅថា មហារីកគ្រាប់ឈាម។ រោគហ្នឹង កំរជាណាស់ ហើយបើជា បានតែក្មេងក្រោមអាយុ១០ឆ្នាំទេ។ ចង់ព្យាបាលល្អមាននៅសឹង្ហបុរី មានឧបករណ៍ល្អ
បងបឿន នឹងបងpeehs07 ចង់និយាយពីអី?ដូចអត់យល់ ។
អត់ដឹងថា peehs07 និយាយអីដែរ ចេះតែឆ្លើយទៅ!
ខ្ញុំក៏អត់ដឹងដែរ ហើយក៏មិនដែលស្គាល់កញ្ញានោះដែរ
គ្រាន់តែឃើញកូនមុខតូចមួយនៅក្នុងអាវតានេះឯង
តែឥលូវកញ្ញាក៏មិនបង្ហាញមុខទៅទៀត
គួរអោយស្តាយណាស់ឃើញហើយបាត់ទៅវិញ!
ហ្ហាក! មួយថាអត់ដឹង ពីរថាអត់ដឹង ចឹងបីឆាចោលតាម៉ងទៅ
កុំបីឆាចោលអី បីយកតែម្តងទៅ!
អត់យកទៅណាទេទុកនៅហ្នឹងហើយ!
មើលមុខជិតយំហើយ!
អត់យល់ អាលីង??
កាឡែសសង់ខ្សោយស្ដាប់គេមិនយល់ទេ ហាហា
មើល៏អ្នកកាឡែសសង់ខ្ពស់ជួយពន្យល់តិចមើល ចង់និយាយពីអី?
អត់យល់ដែរ
យើងគិតនាំគ្នាជិះឡានទេសចរណ៍ទៅលេងអង្គរវត្តម្តងអី!
http://peehs07.Wordpress.com/
សូមបឿននិងធារ៉ាជួយពិនិត្យមើលគេហទំព័រខ្ញុំបន្តិចមើល
តើវាមានខុសអីទេ?
សូមអរគុណទុកជាមុន!
ប្រហែលជាត្រូវតាមប្អូនបាត់ដំបងនិយាយមែន មិនងាយនរណារស់ណាស់បើកើតរោគនេះហើយ តែមីង
ម្នាក់ដែលខ្ញុំធ្លាប់ស្គាល់នោះគាត់បានជាសះស្បើយរហូតមកដល់សព្វថ្ងៃនេះ មីងដែលគាត់ថាកើតរោគ
ឈាមសស៊ីឈាមក្រហមនោះធ្លាប់រស់នៅជុំគ្នាជាមួយ អាតីតៈចំរៀងឯកម្នាក់ឈ្មោះ កែវ សារ៉ាត់ នោះអី។
កុំយំអីធារ៉ា! ជូតទឹកភ្នែកចេញទៅ!
អោយខ្ញុំជូតទឹកភ្នែកម៉េច បើខ្ញុំអត់យំផង!
ពិតតែអត់យំមែន? អញ្ចឹងចង់ទៅលេងរាជធានីអង្គរទេ?
ឡានគេចេញអាលូវហើយ ខ្ញុំទុកកន្លែងមួយក្បែរថៃកុង!
ឬក៏ជិះក្បែរខ្ញុំក៏បានដែរ ខាងមុខកញ្ចក់មុខថៃកុង។
អូហ! មិនហ៊ានជិះទេលោកអើយ ខ្លាចតែព្រលឹងចុងសក់ទេ
អន់ណាស់ស្រីៗ ខ្លាចបះសក់! មិនមើលគេទាំងអស់គ្នាទេដឹង
គេជិះយ៉ាងសប្បាយ គួរជាទីគយគន់ មែនទេ!
បើកើតទុក្ខមិនសុខចិត្តទេ ចូរបែរខាថងាក មើលទៅខាងទឹកហូរធ្លាក់ពីលើភ្នំ
គួរអោយគយកន់និងត្រជាក់ចិត្តយ៉ាងក្រៃលែង បើបានទៅដល់ទីនោះហើយ
មិនចង់ត្រឡប់មកវិញទេ មានទាំងបូប្ផាផ្ការីកស្គុះស្គាយ មានទាំងដើមឈើតូចធំ
ត្រសុំត្រសាយ គួរជាទីត្រជាក់ចិត្តក្រៃលែង បើឈឺចិត្តល្មមៗ រំសាយភ្លាម!
ទើបតែថ្ងែនេះបានអានរឿនដ៏កំសត់នេះចប់:-(
កាន់តែផ្តោតអារម្មណ៍កាន់តែចង់ស្រក់ទឹកភ្នែកណាស់ ពិតជាគួរឲ្យអាណិតបូទីនោះណាស់
អ្ហើយជីវិតមនុស្សពិតជាមិនអាចស្ថិតស្ថេរហើយក៏មិនអានដឹងមុនថាពេលណាត្រូវឃ្លាតចាកពីពីភពដ៏ស្រស់ស្រកាល
នេះដែរ។ មានតែខំសាងតែអំពើរល្អៗទៅក្រែងវាបានល្អទៅថ្ងៃក្រោយ ម្យ៉ាងដូចដែលធារ៉ាឯងនិយាយចឹងត្រូវធ្វើអ្វី
ដែលគួរធ្វើឲ្យហើយកុំទុកថ្ងៃស្អែកអី ព្រោះមិនដឹងថាថ្ងៃស្អែកនឹងមានអ្វីកើតឡើងនោះទេ។
អរគុណដែលបានផ្តល់នូវរឿងពិតមួយនេះ…………..
សូមសំណាងល្អនិងសុខភាពល្អកើតមានដល់ធារ៉ាគ្រប់ពេល អូហ៍ភ្លេច…ព្រមទាំងញុំផងដែរ:-)
អរគុណច្រើនៗ!
hmm………….