ទំព័រដើម > ទស្សនវិជ្ជា > ពិតាករ​(PYTHAGORE) ៥៧២-៥០០ មុនគ.ស

ពិតាករ​(PYTHAGORE) ៥៧២-៥០០ មុនគ.ស

ពិតាករជាទស្សនវិទូ និង​ គណិតវិទ្យាដ៏ល្បីល្បាញម្នាក់ គាត់ជាអ្នកបង្កើតពាក្យ ទស្សនវិជ្ជា ដែលភាសាក្រិចហៅថា ហ្វីឡុហ្សូហ្វីយ៉ា អោយប្រើមុនគេនៅសតវត្សទី៩ មុនគ.ស មានន័យថា ស្នេហាគតិវិញ្ញូ

    -ទស្សនវិជ្ជារបស់ពិតាករ

  • ពិតាករមានទស្សនៈថា ចំនួនជាអ្នកដឹងនំាពិភពលោក ។ នៅក្នុងគំនិតរបស់លោកពិតាករ​
  • គំនិតនេះមានលក្ខណះអាថ៌កំបំាងជាលក្ខណះស្យង់ ដោយលោកពិតាករនិងក្រុមសិស្សរបស់លោកយល់ថា : សារជាតិ នៃរាល់វត្ថុបានស្តែងឡើងនៅក្នុងចំនួន ។ ចំនួនបានបង្កើតពិភពលោក​ និងបង្កើតសណ្តាប់ធ្នាប់ នៃសង្គម ។​ ឯមនុស្សក៏កើតឡើងមកពីចំនួនសាច់ផ្សំចំនួនឆ្អឹង ចំនួនសសៃផ្សំ នឹងចំនួនឈាម ។

  • មនុស្សស្លាប់ទៅហើយកើតវិញពោលគឺ គេជឿថា : ព្រលឹងជាធាតុអមតៈ ។
  • ពេលព្រលឹងស្ថិតក្នុងសរីរៈព្រលឹងមានលក្ខណះដូចជាជាប់គុកនៅក្នុងសរីរៈ ពេលដែលមនុស្សស្លាប់ទៅទើបព្រលឹង មានសេរីភាពអាចចេញពីសរីរៈបាន ។

  • - ចំនួនគឺខ្លឹម អ្វីៗដែលមានចំនួនទើបប្រកបដោយសច្ចភាព
  • - ភាវៈសំខាន់ជាងគេគឺ ភ្លើងដែលជាប្រភពនៃពុទ្ធិ ហើយដែលពិតាករដាក់តំណាងលេខ
  • ឯតាឡែក វិញយល់ថា ទឹកសំខាន់ជាង ចំណែកព្រះពុទ្ធយល់ថា : ភាវៈសំខាន់ជាងគេគឺ មហាបាតុភូតទំាង៤មាន : ទឹក,ដី,ភ្លើង នឹងខ្យល់ ។ ពិតាករបានតំណាងស្រ្តីឬសត្វញី ដោយលេខ២ ឯលេខ៣ តំណាងប្រុស ឬសត្វឈ្មោល ដែលមានកំលំាងជាងស្រី ។ លេខ៤ តំណាងអោយយុត្តិធម៌ ។ ឯលេខ៥ តំណាងដោយអាពាហ៏ពិពាហ៏ គឺមានន័យថា : ២បូកនិង៣ ឯលេខ៧ តំណាងមនុស្សឥតបានការ និងលេខ១០ តំណាងអោយអទិទេព ។​

    សីលធម៌របស់ពិតាករ

  • ពិតាករជាជនដែលប្រកបដោយចរិយាសម្បត្តិ និងគុណធម៌ល្អប្រពៃ ។
  • សីលធម៌ដែលពិតាករបានចែក គឺ :

  • - គោរព(អាទិទេព – វិរជន -​ ឪពុកម្តាយ)
  • -​ មនុស្សទំាងអស់ជាបងប្អូន
  • - តំាងជាម្ចាស់ចិត្តរបស់ខ្លួន
  • - ស្រលាញ់យុតិ្តធម៌ – អត់ធ្មត់ – អត់ធន់ – ខន្តី – ព្យាយាម
  • - មានទ្រព្យសម្បត្តិ ល្មមតែរស់បានហើយ
  • - អំពើដែលធ្វើទៅហើយ ត្រូវរំលឹកឡើងវិញដើម្បីពិចារណារកហេតុផលខុស នឹងត្រូវ ។
ចំណាត់ក្រុម ៖ទស្សនវិជ្ជា
  1. Mach Morn
    ខែសីហា 21, 2009 ម៉ោង 4:00 ល្ងាច | #1

    សួស្តី សុធារ៉ា!
    ហ៊ឺ! អានចុះអានឡើងអត់យល់អីតិច? ជួយសម្រាយតិចមើរ …

    • ធារ៉ា
      ខែសីហា 21, 2009 ម៉ោង 4:18 ល្ងាច | #2

      សួស្តីបង Mach Morn!
      ហេហេ នេះជាទស្សនវិជ្ជាណាបង វាពិបាកយល់បន្តិច តែទាល់តែវិភាគយូរបន្តិចទើបយល់ ។

      • ខែសីហា 22, 2009 ម៉ោង 6:53 ព្រឹក | #3

        ពិបាកយល់ចឹង ត្រឹមត្រូវហើយ ព្រោះគេសរសេរ សំរាប់ពួកទស្សនវិទូ អានតើ! ដើមត្នោតមួយ ក៏អត់យល់ កប់យោបល់ ដូច ម៉ាច់មាន់ ចឹងដែរ ព្រោះយើងមិនជាទស្សនៈវិទូ ទ្រាំទៅ អានទៅអានមក នៅតែអត់យល់ដូចគ្នា! ហា ហា

        • ធារ៉ា
          ខែសីហា 22, 2009 ម៉ោង 8:42 ព្រឹក | #4

          សួស្តីបងដើមត្នោត មួយ!
          ទ្រឹស្តីទំាងនេះគឺ មិនមែនគេសរសេរសំរាប់តែអ្នកទស្សនវិទូនោះទេ គឺគេសរសេរឡើងសំរាប់មនុស្សទូទៅដែលចង់ដឹងពីប្រវត្តិទស្សនវិជ្ជាតែប៉ុណ្ណោះ ហើយខ្ញុំក៏ស្វែងរកឯកសារដែលទាក់ទងទៅនឹងប្រវត្តិទស្សនវីជ្ជា ។

  2. ខែសីហា 21, 2009 ម៉ោង 7:04 ល្ងាច | #5

    អរគុណសុធារ៉ាដែលបានលើកប្រធានបទនេះមកបកស្រាយ!
    ខ្ញុំមានចំណាប់អារម្មណ៍ច្រើន ហើយមានអារម្មណ៍ចង់សាកល្បង
    ប្រៀបធៀបនូវទ្រឹស្តីរបស់ខ្ញុំខ្លះៗដែរ តើយ៉ាងម៉េចដែរ?

    សារុបសេចក្តីទាំងអស់មក គឺស្ថិតនៅក្នុងទ្រឹស្តីរបស់ខ្ញុំប្រាំយ៉ាងគឺ

    I. នយោបាយ II. សេដ្ឋកិច្ច III. វប្បធម៌ IV. សង្គមកិច្ច V. សន្តិសុខ
    ជាគោលដែលសំខាន់ជាងគេបំផុត។

    ខ្ញុមជឿថា ដូចជាមិនមានតែភីតាគរ៍តែម្នាក់ទេ ដែលជាអ្នកទស្សនវិទូពេលស្រករគ្នានោះ
    គឺច្បាស់ថា ព្រះពុទ្ធគឺមួយដែរ ប្រហែលជាពីរឬបីនាក់ទៀត ដែលបានយល់ស្រដៀងៗគ្នា។

  3. ខែសីហា 22, 2009 ម៉ោង 6:57 ព្រឹក | #6

    ជួយលុបចេញ វិចារ ខែ សីហា 22nd, 2009 វេលា 06:54 និង វិចារនេះ ផង ព្រោះដើមត្នោតមួយ ចុចច្រលំ!

  4. Mach Morn
    ខែសីហា 22, 2009 ម៉ោង 7:25 ព្រឹក | #7

    អរុណសួស្តី ដើមត្នោត!
    រីករាយមែនទែនដែលបានជួបដើមត្នោតនៅទីនេះម្តងទៀត :-) ប៉ុន្តែ ដើមត្នោត សរសេរឈ្នោះខ្ញុំអត់ត្រូវទេ :lol:

  5. ខែសីហា 22, 2009 ម៉ោង 9:58 ព្រឹក | #8

    ធារ៉ា​ជឿ​រឿង​ព្រលឹង​ដែរ ? ក្រែង​ថា​មិន​ជឿ​​រឿង​ព្រលឹង រឿង​វិញ្ញាណ​ហ្នឹង​ឯណា​អី ?

    ក្នុង​សៀវភៅ ដូច​ជា​ឃើញ​សរសេរ ពីតាហ្គ័រ មិនមែន​ពិតាករ​ទេ​អី ?

    • ធារ៉ា
      ខែសីហា 22, 2009 ម៉ោង 10:08 ព្រឹក | #9

      ខ្ញុំជឿអ្វីដែរពិត :D ចំនែកពាក្យពិតាករ​ និង ពិតាហ្គ័រ គឺជាឈ្មោះទេវាពិបាកនឹងថាមួយណាត្រូវមួយណាខុសណាស់ ព្រោះជាឈ្មោះបរទេស ប៉ុនែ្តខ្ញុំតំាងពីរៀនមកលោកគ្រូប្រាប់តែពាក្យ ពិតាករ ក្នុងពិជគណិតអីនឹងសរសេរតែចឹង ហើយសៀវភៅដែលខ្ញុំមើលភាគច្រើនគឺគេសរសេរ ពិតាករ ។

      • ខែសីហា 22, 2009 ម៉ោង 11:03 ព្រឹក | #10

        ពិតាករ អាន​ថា ពិ-តា-ក ដំបូង​ខ្ញុំ​មិន​ស្មាន​ថា​ជា​ឈ្មោះ​របស់ ពីតាគ័រ ទេ ព្រោះ​​វា​ប្លែក​ត្រចៀក តែ​បើ​គេ​សរសេរ ពិតាករ ក៏​សរសេរ​ចុះ តាម​ទម្លាប់ ។

  6. Rasmey
    ខែសីហា 22, 2009 ម៉ោង 10:42 ព្រឹក | #11

    ហេតុតែគេអ្នកខ្លាំងគណិតវិទ្យា គេនិយាយសុទ្ធតែពីតាគ័រ។

    • ធារ៉ា
      ខែសីហា 22, 2009 ម៉ោង 10:45 ព្រឹក | #12

      សួស្តីRasmey!
      ខ្ញុំឯណាខ្លំាងគណិតវិទ្យានោះ ខ្ញុំគ្រាន់លើកយកប្រវត្តិខ្លះៗមកបង្ហាញទេ ។

  7. ញញឹមស្រស់
    ខែសីហា 22, 2009 ម៉ោង 10:57 ព្រឹក | #13

    ការពី​ជំនាន់​លោក​តា ពីតាករ ពាក្យ​ថា “គតិបណ្ឌិត” គឺ​សំដៅ​ទៅ​លើ​ចំណេះ​វិជ្ជា​ទាំងអស់​​។​ គឺ​ថា ​កាល​ពី​ជំនាន់​នោះ​គ្មាន​ការបែង​ចែក​មុខវិជ្ជា​ច្រើន​មុខ​ដូច​សព្វថ្ងៃ​នេះ​ទេ គឺ​អ្វី​ៗ​ទាំងអស់​ដែល​ជា​ចំណេះ​ដឹង​របស់​មនុស្ស​ ​​ត្រូវ​ហៅ​ថា “គតិ​បណ្ឌិត” ទាំងគណិវិទ្យា ទាំង​ទស្សនៈវិទ្យា សាសាន…គឺ​ដូច​ខ្មែរ​​នៅ​សម័យ​ដើម​ធ្លាប់​និយាយ​ថា​ចំណេះ​វិជ្ជា គឺ​ “លេខ” និង “អក្សរ”។ ដូច​នេះ​ គ្រប់​ការនិយាយ​ពី​គណិត​វិទ្យា​តែង​តែ​មាន​ទស្សនវិទ្យា​​ ឬ​អ្វី​ៗ​ផ្សេង​ទៀត​នៅ​លាយ​ឡំ​ជាមួយ​​។ ហើយ​ពាក្យ​ថា ទស្សន​វិទួ​ គឺ​សំដៅ​ទៅ​លើ​លោក​គ្រូ​ធំ​ដែល​ចេះ​សព្វ​មុខ​នោះ​ឯង​ ហេតុ​ដូច​នេះ​ហើយ​បាន​ជា​នៅ​ពេល​ដែល​លោក​គ្រូ​ធំ​ទាំងនោះគាត់​និយាយ​ម្តង​ៗ គឺ​មាន​គ្រប់​មុខ​ទាំង​អស់ (all in one)​។

  8. peehs07
    ខែសីហា 22, 2009 ម៉ោង 6:17 ល្ងាច | #14

    ខ្ញុំសូមបន្ថែមបន្តិចនូវប្រធានបទគណិតសាស្រ្តរបស់កញ្ញាសុធារ៉ា ដែលខ្ញុំបានឃើញមានក្នុងសៀវភៅ
    របស់ខ្ញុំដូចខាងក្រោម៖

    គណិតសាស្រ្ត(ចំណោទលេខ)ត្រូវបានបង្កើតអោយទៅជាមុខវិជ្ជាវិទ្យាសាស្រ្ត តាំងពីសម័យ បុរាណនៅក្នុងប្រទេសហ្គ្រីកស៍(Greece)ដោយ ភីត្ថាហ្គោរ៉ាស(Phythagoras)នាក្រុង
    សាមុស (Samos)។ ភីត្ថាហ្គោរ៉ាសនិងគ្រូរបស់គាត់ឈ្មោះ ថែលស៍ (Thales)នែមែលធឹស
    (Miletus)គឺអ្នកទាំងពីរបានក្លាយទៅជាអរិយទស្សនវិទូដំបូង។ ដំបូងឡើយគណិតសាស្រ្ត
    នេះ គ្រាន់តែជាសាខាមួយនៃទស្សនវិជ្ជាប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ គេបានសំរេចចិត្តដាក់ជា
    មុខវិជ្ជាឯករាជមួយដែលស្មើឬនៅចូលជាមួយតក្កវិជ្ជា(logic)។ ចំណុចខាងក្នុងនិងគំនិតនាៗ
    នៃគណិតសាស្រ្តគឺអាស្រ័យទៅដោយទិសដៅនិងហេតុផលពិតប្រាកដ។ យ៉ាងណាក៏ដោយ
    គណិតសាស្រ្តគឺត្រូវបានដកស្រង់ចេញពីអង្គភាពជាក់ស្តែងនាៗហើយនឹងអាស្រ័យទៅលើ
    ស្វ័យសត្យ(axioms)និងការអោយអត្ថន័យនាៗ ដូច្នេះ គណិតសាស្រ្តអាចត្រូវបានប្រើសំរាប់
    ដោះស្រាយបញ្ហាពិតប្រាកដនានា។

    ចំណុចសំខាន់នានាៈ

    -កណិតសាស្រ្ត(ចំណោទលេខ) បានកើតឡើងដោយសារការធ្វើឬហាត់សារចុះ
    សារឡើងជាបន្តរបន្ទាប់ ហើយត្រូវបានទទួលយកជាផ្លូវការណ៍ទូទៅយ៉ាងជាក់លាក់នៅ
    ម្តុំ៣០០០ឆ្នាំមុនគ្រឹស្តសករាជ។

    -ហើយបានដាក់អោយចូលក្នុងក្របខ័ណ្តជាគំនិតគណិតវិទ្យាសំរាប់ប្រើជារបៀបស្យង់ឬស្ទង់
    នៅម្តុំ៥០០ឆ្នាំមុនគ្រឹស្តសករាជ។

    -សព្វថ្ងៃនេះ គណិតសាស្រ្ត ត្រូវបានសិក្សាជាវិទ្យាសាស្រ្តអរូបិយហើយនិងប្រើសំរាប់ដោះ
    ស្រាយបញ្ហានានាដែលប្រឈមមុខមនុស្សលោកយើង។

    នេះជាការបកប្រែរបស់ខ្ញុំក្រៅផ្លូវការណ៏ បើសិនជាមិនយល់ត្រង់កន្លែងណា សូមស្នើជជែក
    វែកញែកតវ៉ាតាមការយល់ដឹងរៀងខ្លួន។ ខ្ញុំនេះពុំមែនជាអ្នកជំនាញការខាងគណិតវិទ្យាទេ។
    ហើយការបកប្រែនេះមិនបានផ្ខឹតផ្ចង់ទេ មើលបណ្តើរ បកបណ្តើរ សរសេរបណ្តើរ។

    បើតាមទស្សនៈរបស់ខ្ញុំ អ្នកពូកែរខាងគណិតសាស្រ្ត ជាអ្នកពូកែខាងនយោបាយ ដូច្នេះខ្ញុំបាន
    ចាត់ទុកអ្នកទាំងនោះចូលទៅក្នុងក្រុមនយោបាយ។

    សូមអរគុណ!

  9. ញញឹមស្រស់
    ខែសីហា 23, 2009 ម៉ោង 6:03 ព្រឹក | #15

    ខ្ញុំ​សូម​បញ្ជាក់​ថា ចាប់​តាំង​ពី​ការករកើត​ចិត្ត​វិទ្យា​មក ទស្សន​វិទ្យា​ស្ទើរ​តែ​ត្រូវ​គេ​បំភេ្លច​ចោល​។ នៅ​តាម​សាកលវិទ្យាល័យ​នីមួយ​ៗ អ្នក​រៀន​ចិត្តវិទ្យា​មាន​ច្រើន​ជាង​អ្នក​រៀន​ទស្សន​វិទ្យា ព្រោះ​ចិត្ត​វិទ្យា​ត្រូវ​យក​ទៅ​ប្រើ​នៅ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ច្រើន​ជាង​ទស្សនវិទ្យា​។

  10. ខែសីហា 23, 2009 ម៉ោង 11:14 ព្រឹក | #16

    ពិតជាគួរអោយចាប់អារម្មណ៏ តាំងពីអត្ថបទនិងអ្នកបញ្ចេញយោបល់! ចំពោះទស្សនៈវិទ្យា ពេលខ្លះវាជ្រៅពេកទៅ ខ្ជិលអានណាស់ តែបើរូបមន្តរបស់គាត់ដែលចែងទ្រឹស្តីគណិត គឺខ្ញុំចូលចិត្ត!ហេហេ

  11. khmerangkorpoliticssystem
    ខែសីហា 23, 2009 ម៉ោង 10:02 ល្ងាច | #17

    Sotheara we have more for you for the Pythagoras’s philosophy topic. That’s more interesting about him and I did not focus on him while I was in Philosophy class three years ago, but I focus alot on “how to do Synoptic Philosophy” which I tried to link all subjects into my political system and structures: I. Politics, II. Economics, III. Education, IV. Health, and V. Security.

    Phythagoras was the thinker who first proved that knowledge of the world is possible. He was a Greek philosopher…and mathematician, astronomer, physicist, musician, teacher, monastic, mystic, feminist, psychotherapist, seer, and cult leader… Which indicates only that he was an unusual human being with a bright mind, a zest for life, and a passion to understand the world.

  12. ខែសីហា 23, 2009 ម៉ោង 10:27 ល្ងាច | #18

    អូ ឥលូវទើបដឹងថា kaps គឺ khmer angkor politics system ! ហើយក៏ជា peehs07​ តែមិនដឹង មានន័ថាម៉េចថា ចំពោះ peehs07 នេះ! ត្រូវមិនត្រូវសូមមេត្តាអភ័យទោស ព្រោះទាយតាមការ និយាយមានភាពដូចគ្នាច្រើន! តែសូមអរគុណបងចំពោះ សេចក្តីបន្ថែមចំពោះទស្សនៈវិទ្យា!

  13. peehs07
    ខែសីហា 24, 2009 ម៉ោង 1:27 ល្ងាច | #19

    Hello!! កញ្ញាសូធារ៉ា!

    កញ្ញាសុធារ៉ាទៅណាបាត់ហើយ!
    អត់ឃើញចេញក្រៅសោះប៉ុន្មានថ្ងៃនេះ!
    មិនដឹងមានបញ្ហាអ្វីទេ!

    ខ្ញុំព្រួយតែមានជម្ងឺទេ! ផ្ញើរសំបុត្រតាមខ្សែរអាកាសក៏មិនឆ្លើយ! តាមខ្សែរដីក៏មិនឆ្លើយ!
    ថ្ងៃមុនហៅជិះឡានក្រុងក៏មិនព្រមខ្លាចខូចសក់ ជ្រះការែម ខូចភ្លីសពត់អាវសាវស្បៃ
    មិនដឹងជាយ៉ាងណាទេ អត់ដំណឹសោះ ខ្លាចតែឈឺដូចមិត្តសំឡាញ់នាងទេ មិនងាយ
    មើលទេជម្ងឺនោះ “ឈាមសស៊ីឈាមក្រហម” បើឈឺមែន ម៉េចក៏មិនប្រាប់ខ្ញុំឱ្យដឹង
    ផង? ខ្ញុំមានថ្នាំសម្រាប់ព្យាបាលជម្ងឺនេះ កុំព្រួយ!

    បើប្រសិនជាអត់ឈឺអីទេ ខ្ញុំសូមអញ្ជើញកញ្ញា ជិះរទេះភ្លើងក្រុង តាមរយៈទេសចរណ៍
    ខ្មែរអង្គរ ទៅលេងរាជធានីអង្គរជាមួយយើងខ្ញុំ លើកនេះអត់ចង្អៀតទេ ចង់ម៉ៅមួយ
    បារុងម្នាក់ឯងក៏បានដែរ ហើយក៏អត់មាននរណាមករំខានដែរ ចង់ញាំអីក៏មានដែរ
    ត្រីអណ្តែងអាំង ពស់អាំង អន្ទង់អាំង ជ្រូកអាំង ទាអាំង មាន់អាំង និងដំរីបោបក៏មានដែរ
    ជាមួយម្ជូរស្វាយស្រោះ ឆ្ងាញ់ណាស់!កុំភ្លេចប្រាប់បងប្អូនញាតិមិត្តទៅជាមួយផង!

    សូមអញ្ជើញកុំខាន សូមកុំភ្លេច! សូមកុំភ្លេច! មិត្តនារីស្រស់ៗអត់យកលុយទេ យកតែបុរស!

    សូមអញ្ជើញកក់កន្លែងជាមុន ដូចឃើញស្រាប់ហើយ! បើមិនបានទៅមុនទេ ច្បាស់ជាឈរតោង
    ហើយមើលទៅ!

    សូមអរគុណទុកជាមុន! http://peehs07.Wordpress.com/

    • ធារ៉ា
      ខែសីហា 25, 2009 ម៉ោង 8:48 ព្រឹក | #20

      សួស្តីបងpeehs07!
      ខ្ញុំគ្មានឈឺអីទេកុំនិយាយចឹង ខ្ញុំគ្រាន់តែរវល់បន្តិច ។

      អរគុណចំពោះការមកលេង :)

  14. peehs07
    ខែសីហា 25, 2009 ម៉ោង 11:02 ព្រឹក | #21

    ប្រហែលជារវល់អ៊ុតសក់មើលទៅ!

    ហើយញញឹមក៏រិតតែស្រស់ជាងមុន!

    ហើយរូបក៏រិតច្បាស់ជាងមុន!

    មិនអន់ជាងរឿងខ្ញុំនិយាយនៅផ្ទះវិចិត្រទេមើលទៅ!

    គួរពុំគួរសូមអភ័យទោសផង និយាយលេងទេ!

  1. មិន​ទាន់​មាន Trackback ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.