ទំព័រដើម > ទំនៀមទំលាប់ > លក្ខណ៍​របស់​បុរស​ស្ត្រី​ខ្មែរ

លក្ខណ៍​របស់​បុរស​ស្ត្រី​ខ្មែរ

តាម​តម្រា​បុរាណ​បានសរសេរថា បុរស​ដែល​ប្រកប​ដោយ​លក្ខណៈ​២៦​ប្រការ ហៅ​ថា​បុរស​គ្រប់លក្ខណ៍​គឺ​៖

១-​ឧស្សាហ៍​ខ្នះខ្នែង​ធ្វើ​ការងារ រៀនសូត្រ​មិន​ប្រកាន់​ខ្លួន​
២-​មិន​ចេះ​លួច​ប្លន់​កេងកិប​ឆរ​បោក​
៣-​មិន​ឈ្លានពាន​ចំពោះ​កូន​ប្រពន្ធ​អ្នកដទៃ​
៤-​មិន​រំភើប​ញាប់​ញ័រ​ភ័យ​ផ្តេសផ្តាស​
៥-​មិន​និយាយ​កុហក​ភូតភរ​ឱ្យ​លើស​ពី​ការពិត​
៦-​មិន​និយាយ​ត្រាប់​ឱ្យគេ​អៀនខ្មាស​
៧-​បាន​ឮ​ដំណឹង​អ្វី​ហើយ វិនិច្ឆ័យ​សិន​ទើប​ជឿ​ជា​ក្រោយ​
៨-​ធ្វើ​ការងារ​មិន​រួសរាន់​ពេក​
៩-​មិន​ចេះ​និយាយ​បំផ្លើស​សើច​លេង​
១០-​ចេះ​ទទួល​ភ្ញៀវពន្លឺ​មិន​រើសមុខ​
១១-​មាន​ថ្នាំកែរោគ​បម្រុង​មិន​ខ្វះ​ក្នុងពេល​ត្រូវការ​
១២-​មិន​ប្រាប់​ការណ៍​សម្ងាត់​ដល់​អ្នកដទៃ​
១៣-​មិន​ផ្ញើ​របស់​ទុក​នឹង​បុគ្គល​មិនគួរ​ផ្ញើ​
១៤-​មានចិត្ត​អត់ធន់​តស៊ូ​មិន​រួញរា​ចំពោះ​កិច្ចការ​
១៥-​មាន​ស្វាមីភក្តិ​ចំពោះ​ចៅហ្វាយ​
១៦-​មិនចេះ​ឡិកឡក់​ចំពោះ​ស្រី​ក្រមុំ​
១៧-​ស្គាល់​ចំណេញ​ស្គាល់​ខាត​
១៨-​រក​ប្រដាប់​តុបតែង​ខ្លួន​ឱ្យ​ភរិយា​បុត្រធិ​តា​និង​ខ្លួនឯង​
១៩-​មិន​ទិញជឿ​នូវ​របស់​ប្រើប្រាស់​គ្រប់យ៉ាង​
២០-​ដឹងគុណ​តបគុណ សរសើរគុណ​នៃ​អ្នកមានគុណ​
២១-​គោរព​តាម​ឱវាទ​មាតា បិតា ញាតិមិត្ត និង​អ្នកប្រាជ្ញ​
២២-​ចេះ​អត់ទ្រាំ​ស្តាប់​នូវ​ពាក្យ​ដែល​ស្តីបន្ទោស​ប្រដៅ​
២៣-​មាន​កាយវាចា​សមរម្យ​មិន​ឆ្គង​
២៤-​ឱ្យដំណឹង​មនុស្ស​ក្នុងផ្ទះ​ហើយ​សឹម​ចេញទៅ​
២៥-​ចេះ​វាយ​ប្រដៅ​កូន​ដោយ​រំពាត់​យ៉ាង​តូច​
២៦-​ខឹង​ឆាប់​បាត់ មិន​ចងកំហឹង​ទុក

​ស្ត្រី​ដែល​ប្រកប​លក្ខណៈ​៣១​ប្រការ ហៅ​ថា​ស្ត្រី​គ្រប់លក្ខណ៍​គឺ​៖

១-​មិនចេះ​អេចអូច​និយាយដើម​គេ​
២-​ចេះ​គួរសម​ទទួល​មាតា បិតា និង​ស្វាមី​
៣-​ដឹងគុណ តប​គុណមាតា បិតា ញាតិសណ្តាន​ទាំងពីរ​ខាង​
៤-​មិនចេះ​ដេក​ថ្ងៃ
៥-​មិន​វង្វេង​ភ្លេចមុខភ្លេចក្រោយ​
៦-​ចេះ​ថែទាំ​របស់ទ្រព្យ​
៧-​មិន​ផិតក្បត់​ស្វាមី​
៨-​មិនចេះ​ប្រច័ណ្ឌ​ស្វាមី​
៩-​គ្មាន​កល​មាយា​
១០-​មិន​រំសាយសក់​ឱ្យ​គេ​ឃើញ​
១១-​មានចិត្ត​អត់ធន់​ធ្ងន់ធ្ងរ​
១២-​មាន​ជើង​ស្រាល​មិន​ទន្ទ្រាំ​ក្ឌុងក្ឌាំង​
១៣-​មិន​ឈរ ឬ​អង្គុយ​សម្ញែង​កាយ​ឱ្យគេ​ឃើញ​
១៤-​មិន​ដើរ​ញ៉ឹក​ញ៉ក់​កាច់រាង​
១៥-​ចេះ​សង្រួម​ភ្នែក មិន​ក្រឡេករ​លឹម​រលាម​
១៦-​មានដំណើរ​ល្អ មិន​គ្រលែង​កាយ ជំ​ទយគូទ​
១៧-​មិន​បង់បោយ​ញាក់ស្មា គ្រលែង​ដើមដៃ​
១៨-​មាន​សំឡេង​តិច​ច្បាស់លាស់​
១៩-​មិនចេះ​ឡេះឡោះ​លេងសើច​
២០-​មិន​និយាយ​ផ្តោះផ្តង​ចំពោះ​បុរស​
២១-​មិន​ទម្រន់​ធ្វើការ​ណា ធ្វើ​ទាល់តែ​ហើយ​ការ​នោះ​
២២-​ទៅណា​ឆាប់​ត្រឡប់មកវិញ​
២៣-​ចេះ​ទុកដាក់​អីវ៉ាន់​ក្នុងពេល​គួរ​ទុក​
២៤-​ចេះ​រៀបចំ​ផ្ទះសម្បែង​
២៥-​ចេះ​តុបតែង​គ្រឿងឧបភោគ​-​បរិភោគ​
២៦-​ខ្លាចចិត្ត​ស្វាមី មាតា បិតា ហើយ​គោរព​តាម​ឱវាទ​
២៧-​បរិភោគ​ចំណីអាហារ​ក្រោយ​មាតា បិតា និង​ស្វាមី​
២៨-​ឈប់​បរិភោគ​មុន​មាតា បិតា និង​ស្វាមី​
២៩-​ដេក​លក់​ក្រោយ​ស្វាមី​
៣០-​ភ្ញាក់​មុន​ស្វាមី​
៣១-​មាន​មេត្តាករុណា​ចេះ​ធ្វើ​បុណ្យទាន​

​លក្ខណៈ​បុរស​-​ស្ត្រី​គ្រប់លក្ខណ៍​តាម​តម្រា​បុរាណ​ដូច​បាន​ជម្រាបជូន​ ខាងលើ​នេះ បើ​តាម​សម័យ​បច្ចុប្បន្ន​ឃើញថា មាន​លក្ខណៈ​ខ្លះ​ហួស​សម័យ​ទៅហើយ ។ ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏ដោយ បើ​បុរស​-​ស្ត្រី​ណា​ប្រកប​ដោយ​លក្ខណៈ​ដូច បាន​បរិយាយ​ជា​គោលៗ​មកនេះ បុរស​-​ស្ត្រី​នោះ គួរ​រាប់​ថា​ជា​មនុស្ស​គ្រប់លក្ខណ៍​ដោយ​បរិបូណ៌​៕

ចំណាត់ក្រុម ៖ទំនៀមទំលាប់
  1. ខែកញ្ញា 14, 2009 ម៉ោង 2:19 ល្ងាច | #1

    បើ​សិន​ជា​ខ្ញុំ​ អាច​ធ្វើ​តម្រាប តាម​គ្រប់​អ្វីៗ​ទាំង​អស់​​ដែល​​មាន​នៅ​ខាង​លើ​នេះ​បាន នោះ​​ប្រហែល​ជា​ពេល​ដែល​ខ្ញុំ​ទៅ​ណា​មក​ណា ក៏​មាន​គេ លើក​កូន​អោយ​ដែរ​ខ្ញុំ​។

    ប៉ុន្តែ​ខ្ញុំ​មិន​អាច​ធ្វើ​បាន​ទាំង​ស្រុង​ឡើយ

    • ធារ៉ា
      ខែកញ្ញា 14, 2009 ម៉ោង 2:38 ល្ងាច | #2

      បងសាមីឌី ម៉េចមិនមើលឃ្លាចុងក្រោយ គេថាបានតែគោលៗក៏បានដែរ មិនចំាបាច់ទាល់តែទំាងអស់ទេ ។

  2. Mach Morn
    ខែកញ្ញា 14, 2009 ម៉ោង 2:27 ល្ងាច | #3

    សួស្តី សុធារ៉ា!
    បាត់មុខបាត់មាត់មួយរយៈ អីយ៉ា! ដូរម៉ូតសក់ថ្មីទៀត (ម៉ូតសក់បបរបាញ់កាញ់) :lol: :lol:

    • ធារ៉ា
      ខែកញ្ញា 14, 2009 ម៉ោង 2:34 ល្ងាច | #4

      សួស្តី បងម៉ាចម៉ន!
      តាមពិតញុំអត់មានដូរម៉ូតសក់ផងនឹង មកពីរូបនឹងញុំធ្វើវាដូចជាគំនូរ ចឹងហើយវាមើលទៅឃើញអង្កាញ់ៗ ។ កុំច្រលំ ហើយលង់អី :D

  3. Mach Morn
    ខែកញ្ញា 14, 2009 ម៉ោង 4:07 ល្ងាច | #5

    អត់ហ៊ានលង់ទៀតទេ ព្រោះលិចម្តងរួចទៅហើយ ប៊ីសនឹងទៅស្រុកខ្មោច (ធ្លាប់លង់ទឹកពីក្មេង) :lol:

  4. ខែកញ្ញា 14, 2009 ម៉ោង 4:36 ល្ងាច | #6

    តែ​ខ្ញុំ​ច្រើន​លឺ​គេ​និយាយ​ ពី​គ្រប់​ដប់​ និង មិន​គ្រប់​ដប់​វិញ។
    មនុស្ស​អត់​គ្រប់​ដប់ ហ្នឹង​ក៏​យ៉ាប់ ដល់​ទៅ​ដប់​គត់ ហ្នឹង​ក៏​យ៉ាប់ទៅ​ទៀត។
    ដប់​ហ្នឹង​ស្អី​គេ​? ម្រាម​ដៃ​?

  5. peehs07
    ខែកញ្ញា 14, 2009 ម៉ោង 5:22 ល្ងាច | #7

    អីក៏ច្រើនម្ឡេះ នរណាធ្វើបាន! មើលឡើងផ្សាភ្នែក

    ខ្ញុំបែបធ្វើមិនបានទេមើលទៅ វិន័យអីតឹងតែងម្លេះ
    ចុះយើងសរសេរសំបុត្រទាក់ទងគ្នាបានដែរ?
    បើមិនអោយនិយាយ!

  6. ហនុមាន
    ខែកញ្ញា 14, 2009 ម៉ោង 9:13 ល្ងាច | #8

    ងាប់ ២៦ ប្រការ អ្នកសសេរហ្នឹង ប្រហែលសសេរតាំងពីឆ្នាំ​១៩០១ ហើយហ្នឹង ! បើមិនជឿខ្ញុំអានទាំង ២៦ នោះសាឡើងវិញ ហើយគិតពីសម័យអាលូវ សូមយក ខទី ៨​ ជាឧទាហរណ៍ “ធ្វើ​ការងារ​មិន​រួសរាន់​ពេក​” ថៅកែដេញចោលបាត់ហើយ ព្រោះធ្វើការ យឺតពេកនោះ ! ខ១៩ អាចឹងគ្រែឌីត ខាត អត់ប្រយោជន៍ បាត់ហើយ ! ខ២៥ រំពាត់តូចពេកស្មានតែពួកវាខ្លាចអីហ្នឹង ? អាចឹងហើយបានថា មិនទាក់ទងសម័យ អាប៉ោឡូឡើងដានព្រះច័ន្ទទេ :D ចំណែក ខាង ស្រ្តី ក៏គ្នា មិនអាចធ្វើបានដែរ បើរវល់តែគ្របល័ក្ខ ប្តី នឹង កូន ក្រុមគ្រួសារ ដាច់ពោះ ចេតរ៉យ បាត់ ហើយ ! :D

  7. ខែកញ្ញា 15, 2009 ម៉ោង 12:51 ល្ងាច | #9

    រៀប​ច្បង ហនុមាន លើក​តែ​ចំណុច​អវិជ្ជមាន​អញ្ចឹង, មាន​ចំណុច​វិជ្ជមាន​ដែរ​តើ
    ខឹង​ឆាប់​បាត់ មិន​ចង​កំហឹង​ទុក (លក្ខណៈ​របស់​ខ្ញុំ)
    មិន​ឈ្លានពាន​កូន​ប្រពន្ធ​អ្នក​ដទៃ (ប្រពន្ធ​គេ​ធានា​ថា​អត់​ហ៊ាន​ទេ តែ​អ៎ា​ផ្សេង​អត់​ហ៊ាន​ថា​ទេ)
    ដឹង​គុណ​តប​គុណ……

    ហើយ​គេ​មាន​ឱ្យ​បដិបត្តិ​តាម​ទាំង​អស់​ឯ​ណា, «… បើ​តាម​សម័យ​បច្ចុប្បន្ន​ឃើញថា មាន​លក្ខណៈ​ខ្លះ​ហួស​សម័យ​ទៅហើយ…. បើ​បុរស​-​ស្ត្រី​ណា​ប្រកប​ដោយ​លក្ខណៈ​ដូច បាន​បរិយាយ​ជា​គោលៗ​មកនេះ បុរស​-​ស្ត្រី​នោះ គួរ​រាប់​ថា​ជា​មនុស្ស​គ្រប់លក្ខណ៍​ដោយ​បរិបូណ៌ ៕ »
    ខ្ញំ​ក៏​ធ្វើ​តាម​ទាំង​អស់​មិន​បាន​ទេ, តែ​បាន​ខ្លះៗ….

    • ហនុមាន
      ខែកញ្ញា 15, 2009 ម៉ោង 10:43 ល្ងាច | #10

      សេរីបណ្ឌិត បើឲ្យខ្ញុំជ្រើសរើសនោះ គឺ ថាមិនអាចធ្វើបានចង់តាំងអស់ហ្នឹង ព្រោះខ្ញុំមិនរស់នៅក្នុង សត្សវត្តទី ១ ឯណា អ្វីផ្លាស់ប្តូរ តាមសម័យ បើមិនជឿអានសារឡើងវិញ ហើយពិច្ចារណា មើល៍ ! :D

  8. ខែកញ្ញា 15, 2009 ម៉ោង 1:51 ល្ងាច | #11

    ហាហា!!​ បងធារា ខ្ញុំមានលក្ខណះសម្បត្តិដូចទាំងអស់!!!!!!!១

  9. ខែកញ្ញា 15, 2009 ម៉ោង 5:46 ល្ងាច | #13

    បុរស​គ្រប់លក្ខណ៍​អាច​ធ្វើ​តម្រាប តាម​គ្រប់​អ្វីៗ​ទាំង​អស់​​ដែល​​មាន​នៅ​ខាង​លើ​នេះ នោះប្រាកដជាគេហៅថា
    បុរសលាក់គ្រប់ ស្រួលមិនស្រួល គេថាចាស់ដល់ក ដូចថា ៤-​មិន​រំភើប​ញាប់​ញ័រ​ភ័យ​ផ្តេសផ្តាស​
    ៩-​មិន​ចេះ​និយាយ​បំផ្លើស​សើច​លេង​ ១២-​មិន​ប្រាប់​ការណ៍​សម្ងាត់​ដល់​អ្នកដទៃ​ គ្រប់តែប៉ុន្នឹងគេថា គល់ឈើហើយ។
    ១០-​ចេះ​ទទួល​ភ្ញៀវពន្លឺ​មិន​រើសមុខ​ តែប៉ុន្នេះនាំចោរចូលផ្ទះអត់ដឹងខ្លួន។
    ២៥-​ចេះ​វាយ​ប្រដៅ​កូន​ដោយ​រំពាត់​យ៉ាង​តូច​ កូនគេគ្រាន់តែនិយាយគេស្តាប់គ្នាបានហើយ មិនបាច់ប្រើរំពាត់ទេ។

  10. សុជាតិ
  11. peehs07
    ខែកញ្ញា 20, 2009 ម៉ោង 6:07 ព្រឹក | #15

    សួស្តីកញ្ញាធារ៉ានិងអស់លោក-លោកស្រីទាំងអស់ សូមចុះទៅមើលប្រាសាទព្រះវិហារផង បាតុករថៃបានវាយ
    ទម្លាយរបាំងការពារទីមួយ រួចកំពុងដើរតម្រង់មកជីតដល់ប្រាសាទព្រះវិហារហើយ ហើយនៅប៉ុស្តខ្ញុំ ខ្ញុំបាន
    រៀបចំបញ្ជូនកងទ័ពពិសេសពីរកង ទៅជួយការពារដែរ សូមអញ្ជើញមើលតាម http://kapsystem.Wordpress.com

    សូមអរគុណ!

  12. peehs07
    ខែកញ្ញា 21, 2009 ម៉ោង 3:59 ល្ងាច | #16

    សួរស្តីកញ្ញាសុធារ៉ា សូមអញ្ជើញចូលទៅមើលសំបុត្រ មកពីតំណាងរាស្រ្តសហរដ្ឋអាមេរិក នៅប្លក់ខ្ញុំ មើលហើយសូមជួយបញ្ចេញមតិយោបល់។

    សូមអរគុណ!

  13. peehs07
    ខែតុលា 4, 2009 ម៉ោង 2:05 ល្ងាច | #17

    សួស្តីកញ្ញា! សូមអញជើញចូលមើលច្បាប់ប្រុសចេញថ្មី!

    http://peehs07.wordpress.com

  14. រិន រ៉ាឌី
    ខែតុលា 13, 2009 ម៉ោង 4:57 ល្ងាច | #18

    គ្មាននរណាមានរឺអាចធ្វើបានទេ លើលោកនេះ ដ៏តែយូរឯងនោះ

  15. peehs07
    ខែតុលា 25, 2009 ម៉ោង 3:32 ល្ងាច | #19

    សូមអញ្ជើញ កញ្ញាសំដីច្រើន សុធារ៉ា ទៅបញ្ចេញមតិយោបល់ អំពីករណីយ មួរសុខ ហួរ និងសម្តេចនាយករដ្ឋមន្រ្តី
    ហ៊ុន សែន នៅប៉ុសខ្ញុំ http://kapsystem.wordpress.com ខ្ញុំបានបញ្ចេញមតិរួចហើយ ។

  16. ខែធ្នូ 9, 2009 ម៉ោង 3:36 ព្រឹក | #20

    Great and thank for posting this. With such a precious characteristics that I will always mary a Khmer girl. Thanks

  17. ខែ​ឧសភា 28, 2010 ម៉ោង 3:08 ល្ងាច | #21

    Wanna be the perfect Khmer man too….but too many conditions…

  18. ខែវិច្ឆិកា 16, 2011 ម៉ោង 11:30 ល្ងាច | #22

    Usually I don’t read post on blogs, however I wish to say that this write-up very compelled me to check out and do so! Your writing style has been surprised me. Thank you, quite great article. My blog is blog.KHMER79.com.
    Why dont you try to promote your blog? You may try a free Khmer Web directory for All CAMBODIAN.
    AGAIN! Keep doing excellence job i strongly support you!

  1. មិន​ទាន់​មាន Trackback ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.